ព័ត៌មានទាន់ហេតុការណ៍៖

អធិការស្រុកបាទីលែងហ៊ានបកស្រាយរឿងសង្វៀនបញ្ជល់មាន់ដ៏ធំគ្រោងនឹងបើកសម្ពោធ

ចែករំលែក៖

ខេត្តតាកែវ ៖ ក្រោយពីបែកធ្លាយរឿង ការគ្រោងបើកសម្ពោធសង្វៀនបញ្ជល់មាន់ដ៍ធំមួយកសាងអស់រាប់ម៉ឺនដុល្លារ ស្ថិតនៅក្នុងភូមិត្រពាំងលើកឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវដែលគ្រោងនឹងបើកសម្ពោធ នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧នោះ លោកអធិការស្រុកបាទីលែងហ៊ានបកស្រាយរឿងសង្វៀនបញ្ជល់មាន់នេះទៀតហើយ ។

សង្វៀនបញ្ជល់មាន់ដ៏ធំដែលសាងសង់យ៉ាង រលូននិងបានដាក់ថ្ងៃបើកសម្ពោធ នេះត្រូវបានអញ្ជើញសមត្ថកិច្ចអាជ្ញាធរនិងអ្នកមានប្រាក់មានអំណាចដែលចូលចិត្ត ល្បែងបញ្ជល់មាន់ ហើយបន្ទាប់ពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋមកត្រូវបានលោកង៉ាន់សារីអធិការស្រុកបាទីចេញមុខបកស្រាយថាសង្វៀនបញ្ជល់មាន់ដ៏ធំដែលគ្រោងនឹងបើកសម្ពោធនៅថ្ងៃខែខាងលើនេះពិតជាមាននៅក្នុងមូលដ្ឋានរបស់លោកមែនហើយលោកថាលោកមិនមានចំណាត់ការទេតែលោកបានរាយការណ៍ជូនលោកអភិបាលស្រុកបាទីនិងលោកស្នងការរួច ហើយដើម្បីចាត់ការតាមនីតិវិធីឬបញ្ជាមកផ្ទាល់ដើម្បីបង្រ្កាប ។ ក្រោយពេលអ្នកសារព៌ត៌មានបានយករឿងនេះទៅផ្សព្វផ្សាយលោក ង៉ាន់ សារី អធិការស្រុកបាទីលែង ហ៊ានបកស្រាយរឿងសង្វៀនបញ្ជល់មាន់ដ៏ធំនេះទៀតហើយ ដោយលោកបានឲ្យដឹងថាលោកលែងបកស្រាយទៀតហើយបើ អស់លោកអ្នកសារព៌ត៍មានចង់ផ្សាយអីក៏ផ្សាយទៅ ។

បើយោងតាមប្រភពច្បាស់ការណ៍ពីមន្ត្រីនគរបាលជាច្រើនរូបនៅក្នុងអធិការដ្ឋាន នគរបាលស្រុកបាទីបានលើកឡើងថាលោកអធិការទំនងជារងសម្ពាធពីថ្នាក់លើហើយមើលទៅព្រោះសង្វៀនបញ្ជល់មាន់ខាងលើជារបស់អ្នកមានអំណាចនៅភ្នំ ពេញ។បើទោះជាយ៉ាងនេះក្តីលោកសួន ផុនស្នងការរងទទួលផែនយុត្តិធម៌នៃស្នង ការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងថា រឿងសង្វៀនបញ្ជល់មាន់នេះគេមិនមែនត្រឹមតែគ្រោងនឹងបើកសម្ពោធឲ្យមានការលេងស៊ីសងលុយដ៏ធំនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នេះទេគេថែមទាំងមានការជប់លៀងស៊ីផឹកនៅថ្ងៃទី២៦មុនថ្ងៃបើកសម្ពោធនេះទៀតហើយកម្លាំងរបស់លោកមិនបានទៅចូលរួមការជប់លៀងនិងការបើក សម្ពោធសង្វៀនបញ្ជល់មាន់នេះទេ ប៉ុន្តែ កម្លាំងរបស់លោកកំពុងរៀបចំផែនការ ដើម្បីជួយការពារនិងធ្វើការបង្រ្កាប ៕ ភ្នំដា


ចែករំលែក៖