ខ្សែប្រយុទ្ធបារាំងAlexandre Lacazette តែតបញ្ចូលទីមួយគ្រាប់នៅនាទី២៦ និង ទាត់ប៉េណាល់ទីបន្ថែមនៅនាទី៦៧ ជួយឲ្យ Arsenal ឈ្នះ West Bromwich Albion ២ទល់នឹង០ ក្នុងជំនួបក្របខ័ណ្ឌអង់គ្លេស Premier League កាលពីរាត្រីថ្ងៃទី២៥ ខែកញ្ញា។
ជ័យជម្នះនេះបានជួយក្រុមកាំភ្លើងធំទៅកាន់ចំណាត់ថ្នាក់លេខ៧ និងទម្លាក់ West Brom ទៅលេខ១២វិញ។
បន្ទាប់ពីរកបាន២គ្រាប់ហើយ Alexandre Lacazette បានក្លាយជាកីឡាករ Arsenal ដំបូងគេដែលទាត់បញ្ចូលទីក្នុងដីខ្លួនឯងនៅ៣ប្រកួតដំបូង ចាប់តាំងពីលោក Brian Marwood ធ្វើបានកាលខែកញ្ញា ឆ្នាំ១៩៨៨។
នៅថ្ងៃជាមួយគ្នានោះដែរ កីឡាករអង់គ្លេស Gareth Barry បានបំបែកកំណត់ត្រាកីឡាករបង្ហាញខ្លួនច្រើនជាងគេបង្អស់នៅក្របខ័ណ្ឌអង់គ្លេសPremier League។ បន្ទាប់ពីមានឱកាសចូលក្នុងការប្រកួតជាមួយនឹងក្រុមកាំភ្លើងធំ កីឡាករវ័យ៣៦ ឆ្នាំរូបនេះបានបង្ហាញខ្លួនសរុបចំនួន ៦៦៣ ដងនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។
កំណត់ត្រាចាស់គឺកីឡាករRyan Giggsដែលធ្លាប់បានបង្ហាញខ្លួនចំនួន៦៣២ប្រកួត។ ខាងក្រោមនេះគឺជាបណ្តាលកីឡាករដែលធ្លាប់បង្ហាញខ្លួនច្រើនជាងគេបង្អស់នៅ អង់គ្លេស Premier League
កីឡាករGareth Barry – 633ប្រកួត
កីឡាករRyan Giggs – 632ប្រកួត
កីឡាករFrank Lampard – 609ប្រកួត
កីឡាករDavid James – 572ប្រកួត
កីឡាករGary Speed – 535ប្រកួត
កីឡាករEmile Heskey – 516ប្រកួត
កីឡាករMark Schwarzer – 514ប្រកួត
កីឡាករJamie Carragher – 508ប្រកួត
កីឡាករPhil Neville – 505ប្រកួត
កីឡាករRio Ferdinand – 504ប្រកួត
កីឡាករSteven Gerrard – 504ប្រកួត ៕ ដេវីត