ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធខេត្តកំពង់ឆ្នាំងបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ឈើប្រណីតប្រភេទធ្នុងចំនួន៥២ដុំស្មើនិង០.៧៩៧ម៉ែត្រ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការបង្ក្រាបបាន ខណៈដែលឈ្មួញកំពង់ធ្វើសកម្មភាពដឹកជញ្ជូនឆ្លងកាត់ខេត្តចូលទៅកាន់ទីផ្សារជាប់ព្រុំដែនកម្ពុជាវៀតណាម ។

ហេតុការបង្ក្រាបករណីខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលស្ថិតក្នុងភូមិព្រៃពួច ឃុំរលាប្អៀ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចកងរាចអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា រថយន្តដែលសមត្ថកិច្ចបង្ក្រាបបានខាងលើនេះម៉ាកតូយ៉តាកាមរីហើម ពណ៌ខ្មៅពាក់ស្លាកលេខក្រុង ព្រះស៊ីហនុ 2A-0685 មានដឹកឈើប្រភេទធ្នុងពេញមួយរថយន្ត ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយការបង្ក្រាបបានរថយន្តដឹកឈើខាងលើនេះ ភ្លាមអ្នកបើកបរថយន្តបានចុះរត់គេចខ្លួនបាត់ដោយបានបន្សល់រថយន្តនៅកន្លែងកើតហេតុភ្លាមៗនោះផងដែរកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាននាំយករថយន្តមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការរាប់និងថ្លឹងក៍សាងឯកសាបញ្ជូនបន្តទាំងរថយន្តនិងឈើទៅខាងរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដើម្បីកសាងឯកសាចាត់ការតាមនីតិវិធីផងដែរ ។

ប្រភពឲ្យដឹងថា ឈើប្រណីតដែលត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបង្ក្រាបបានខាងលើនេះ ឈ្មួញបានដឹកចេញពីខេត្តពោធិ៍សាត់ដោយឆ្លងកាតខេត្តកំពង់ឆ្នាំងឆ្ពោះចូលទៅកាន់ទីផ្សារជាប់ព្រុំដែនកម្ពុជា វៀតណាម ។ ឈ្មួញឈើដឹកតាមផ្លូវជាតិលេខ៥និងផ្លូវក្រាលគ្រួសក្រហមក្នុងភូមិសាស្ត្រតំបន់ក្តុល ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពងឆ្នាំង ។ បច្ចុប្បន្នការចរាចរណ៍ឈើប្រណីត ដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំង មានស្ទើររាល់ថ្ងៃ បើទោះបីជាមានសមត្ថកិច្ចគ្រប់ច្រកល្ហកក៏ដោយ ប៉ុន្តែគេពុំដែលឃើញសមត្ថកិច្ចទាំងនោះបានបង្រ្កាបបាននោះឡើយ ៕ ចន្ថា


ចែករំលែក៖