ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយចុះពីស្ពានដាច់ហ្វ្រាំងបុករថយន្ត២គ្រឿងក្រឡាប់លើរ៉ឺម៉កស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

ខេត្តកំពង់ចាម: មនុស្សម្នាក់បាត់បង់ជីវិតនិងម្នាក់ទៀតរបួសស្រាលក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តម៉ាកហុីយ៉ាន់ដាយមួយគ្រឿង បើកចុះពីលើស្ពានហើយដាច់ហ្វ្រាំងជ្រុល បុករថយន្តសាំយ៉ុង២គ្រឿងនិងរុឺម៉កម៉ូតូ១ គ្រឿងខូចខាតយ៉ាងដំណំវេលាម៉ោង១២​និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចគល់ស្ពានគីហ្សូណា (ត្រើយខាងលិច) ស្ថិតនៅភូមិទី៤ សង្កាត់​វាលវង់ ក្រុងកំពង់ចាម។

នគរបាលចុះវាស់វែងឲ្យដឹងថា ជន រងគ្រោះដែលស្លាប់ឈ្មោះ ភិន នៅ ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិត្រពាំងចក ឃុំ​ចិញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត ១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់​សា្លកលេខកំពង់ចាម3A-1020 បើកបរ ចុះពីលើស្ពាន ទៅទិសខាងលិច។ ខណៈ នោះ ស្រាប់តែរថយន្តដាច់ហ្វ្រាំងក៏ជ្រុលទៅបុករថយន្តសាំយ៉ុង២គ្រឿងក្រឡាប់សង្កត់ លើរុឺម៉កម៉ូតូ១គ្រឿង បណា្ដលឲ្យសា្លប់ មនុស្សម្នាក់របួសស្រាលម្នាក់ និងខូចខាត មធ្យោបាយធ្វើដំណើរទាំង៤គ្រឿងយ៉ាង ដំណំតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាន​ឃាត់ខ្លួនឈ្មោះ យ៉ន វណ្ណ: ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជ្រោយ ឃុំវិហារ​ហ្លួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជាអ្នក រួមដំណើរក្នុងរថយន្តបង្កបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាមដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕ សហការី


ចែករំលែក៖