ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួសជាង២០នាក់ករណីបាញ់ប្រហារនៅមិចស៊ីកូ

ចែករំលែក៖

យ៉ាងហោចណាសក៏មានមនុស្ស១៤នាក់ស្លាប់ និង៨នាក់ រងរបួសនៅក្នុងហេតុការណ៍ បាញ់ប្រហារគ្នាទៅលើទីតាំងមណ្ឌុលកែប្រែនៅភាគខាងជើងប្រទេសមិចស៊ីកូកាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា។

មន្ត្រីសន្តិសុខនៅរដ្ឋ Chihuahua បានឲ្យដឹងថា ខ្មាន់កាំភ្លើងបានសម្រុកចូលមន្ទីរកែប្រែ Uniting Families បាញ់ប្រហារទៅលើ អ្នករស់នៅទីនោះ។ ពេលវាយប្រហារកើតឡើង នៅក្នុងមណ្ឌុលកែប្រែមានមនុស្ស ២៥នាក់។

រដ្ឋHihuahua ជាប់ព្រំដែនជាមួយអាមេរិក គឺជាតំបន់ដែលមានអំពើហិង្សាខ្ពស់បំផុត ពាក់ព័ន្ធនិងក្រុមជួយដូរគ្រឿងញៀននៅទីនោះក្នុងការដណ្តើមទីតាំងគ្រប់គ្រោង។ តាមតួលេខ បង្ហាញឲ្យឃើញថា ជាងពាក់កណ្តាល នៃការវាយប្រហារ រយៈ១០ឆ្នាំកន្លងមក នៅមន្ឌុលកែប្រែ ធ្វើឡើងដោយក្រុម ជួញដូរគញរឿងញៀន ទូទាត់ សងសឹងគ្នា ។

ចាប់តាំងពីរដ្ឋាភិបាលមិចស៊ីកូ អនុវត្ត យុទ្ធនាការ ប្រឆាំងគ្រឿងញៀនតាំងពីឆ្នាំ២០០៦មក អំពើហិង្សាបានសម្លាប់មនុស្សយ៉ាងតិច២សែននាក់៕ ម៉ែវ សាធី


ចែករំលែក៖