ភ្នំពេញ : បុរសជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ខ្សែកក្មេងប្រុសអាយុ២ឆ្នាំពេលរត់លេងនៅមុខផ្ទះហើយក៏ត្រូវស្រ្តីជាម្ដាយឃើញទាន់ស្រែកផ្អើលឆាឡាត្រូវប្រជាពលរដ្ឋដេញចាប់បានវាយទ្រាមខ្លួនទើបប្រគល់អោយសមត្ថកិច្ច កាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ១២៩I តាមផ្លូវសុធារស ក្រុម៤៩ ស្ថិតនៅភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះស្រ្តីជាម្ដាយមានឈ្មោះ ថាំង កង ភេទស្រី អាយុ៣១ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលកើតហេតុខាងលើមានស្រុកកំណើតស្ទោង ខេត្ត កំពង់ធំ បានប្រាប់សមត្ថកិច្ចថាមុនកើតហេតុគាត់កំពង់ធ្វើការងារក្នុងផ្ទះហើយកូនប្រុសគាត់អាយុ២ឆ្នាំរត់លេងនៅមុខផ្ទះហើយក៏លឺសំឡេងកូនប្រុសគាត់យំហើយក៏ស្ទុះចេញពីក្នុងផ្ទះសួរកូនប្រុសយំមានរឿងអីហើយកូនប្រុសនិយាយមិនស្រូវច្បាស់ថាបាត់ខ្សែកនិងដៃកូនគាត់ចង្អុលករួចក្រឡេកឃើញបុរសម្នាក់រត់យ៉ាងលឿនទើបស្រែកអោយប្រជាពលរដ្ឋនៅជិតខាងជួយឃាត់ប្រហែលជាបាន១០០ម៉ែត្រក៏ឃាត់បានហើយឃើញខ្សែកកូនប្រុសនៅក្បែរខ្លួនជនសង្ស័យទើបដឹងថាបុរសជនសង្ស័យបានឆក់ខ្សែកប្រុសនិងប្រជាពលរដ្ឋទ្រាំមិនបានវាយមួយដៃមួយជើងបណ្ដាលបែកមាត់ក្រោយមកប្ដឹងសមត្ថកិច្ចអោយមកយកដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យមានឈ្មោះ តាំង យិន ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបានឆ្លើយសារភាពខ្លួនបានដើរតាមផ្លូវហើយក៏ឃើញក្មេងប្រុសតូចម្នាក់មានពាក់ខ្សែកដើរតាមផ្លូវដោយមិនមានឪពុកម្ដាយនៅជិតក៏ឆ្លៀតអាកាសឆក់ខ្សែកហើយរត់គេចខ្លួនតែត្រូវស្រ្តីជាម្ដាយក្មេងប្រុសស្រែកទើបប្រជាពលរដ្ឋឃាត់បានចោមរោមវ៉ៃខ្ញុំតែម្ដងបណ្ដាលរបួសបែកមាត់ក្រោយមកសមត្ថកិច្ចចុះមកដល់នាំខ្លួនមកប៉ុស្តិ៍តែម្ដង ៕ ស រស្មី