ព័ត៌មានទាន់ហេតុការណ៍៖

ខ្ញុង ទទួលស្គាល់ថា បានសែនព្រេនជាមួយនាយកៃដជាប្ដីប្រពន្ធ

ចែករំលែក៖

ភ្នំពេញ៖ នៅទីបំផុតអ្នកកំប្លែងមេម៉ាយកូន១អ្នកនាងស្រេង សុកាន់ដា ហៅនាង ខ្ញុង បានសារភាពព្រមទទួលស្គាល់ថា ខ្លួនពិតជាមានទំនាក់ទំនងស្នេហ៍ស៊ីជម្រៅជាមួយនាយកៃដពិតមែនហើយថែមទាំង បានសែនព្រេនជាមួយគ្នានៅមុខចាស់ទុំទាំងសងខាងនិងកំពុងតែរស់នៅជាប្ដី ប្រពន្ធហើយដែរ។

ក្រោយពីធ្លាយរឿងចំណងស្នេហាក្រៅឆាករវាងនាងខ្ញុង នឹងនាយពាក់មី អស់ រយៈពេលជាយូរស្រាប់តែមានលេចធ្លាយរឿងស្នេហារវាង នាងខ្ញុង នឹងនាយកៃដ ដែលគេស្ទើរតែមិនជឿ។ តែពេលនេះ ភាគីសងខាងហាក់ទទួលស្គាល់ហើយថា វាគឺ​ជារឿងពិត។ នាងខ្ញុងថ្លែងថា ដំបូង ឡើយខ្លួនគិតថា ចង់លាក់បាំងខ្លាចមហា ជនដឹងថា មានប្ដីហើយអាចធ្លាក់ប្រជាប្រិយភាពប៉ុន្តែដោយដំណឹងស្នេហានេះមហា ជនបានដឹងខ្លះហើយ ក៏ព្រមទម្លាយឲ្យ អស់សាច់រឿងតែម្ដងទៅ។

នាងបានឲ្យដឹងទៀតថា ពួកយើងទាំងពីរបានសម្រេចចិត្តសែនព្រេនក្រាបផ្ទឹមសុំគ្នាធ្វើជាប្ដីប្រពន្ធនៅមុខចាស់ទុំទាំង​សង ​ ខ​​ាងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០១៧ ចំថ្ងៃ​ឡើងផ្ទះតែម្ដងប៉ុន្តែដំណឹងនេះ​នាង​មិន​ដែលទម្លាយឲ្យមហាជនបានដឹង​ឡើយ។ អ្នកនាងខ្ញុងបាននិយាយបន្តថា ដើមឡើយនាងនិងនាយកៃដរាប់អានគ្នា​ធម្មតាទេ ក្នុងរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែ ពន្លកស្នេហ៍បានដុះចេញឡើងក្នុងរយៈ ពេលចុងក្រោយនេះគឺបន្ទាប់ពីការឈ្វេងយល់ចិត្តគ្នានិងគិតថា ពួកយើងជាមេម៉ាយ និងពោះម៉ាយស្រាប់ទើបមិនមានពិធីរៀបការធំដុំ។

ទោះបីជាចំណងស្នេហ៍របស់នាងខ្ញុង និងនាយកៃដធ្វើឡើងលក្ខណៈសែនព្រេនបែបនេះក្ដីតែអ្នកទាំងពីរគ្រោងនាំគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាក្នុងពេលឆាប់ៗនេះដែរ។

នាងរំពឹងទុកថាកៃដជាស្វាមីនឹងមើលថែទាំនាងនិងកូនបានល្អ មិនធ្វើឲ្យនាង ខកចិត្តឡើយ ហើយក៏នឹងបំភ្លេចអតីត កាលដែលមិនល្អទាំងអស់ចោលផងដែរ៕ វឌ្ឍនា


ចែករំលែក៖