ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកភ្ញៀវសណ្ឋាគារខ្សាច់មាសគេចពីសត្វគោក្រឡាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តមួយគ្រឿង បើកបរក្នុងល្បឿនលឿនបានក្រឡាប់ផ្ងារ កង់បង្កដោយខ្លួនឯងនៅចំណុចស្ថានីយ ស្តុកប្រេងឥន្ធន’សូគីមិុច ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ វេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៧។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តម៉ាក HYUNDAI ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 2B-7666 ចំណុះ១២កៅអី របស់សណ្ឋាគារខ្សាច់ មាស ត្រឡប់មកពីដឹកភ្ញៀវជនជាតិចិននៅរោងចក្រអគ្គិសនីធ្យូងថ្មវិញ។

ប្រភពបន្តទៀតថា អ្នកបើកបររថយន្ត ឈ្មោះផែង រត្ថា អាយុ២១ឆ្នាំ មានស្រុក កំណើតនៅភូមិស្រែ ឃុំត្រើយកោះ ស្រុក កំពង់បាយ ខេត្តកំពត បានរងរបួសតិចតួច ដោយសារអ្នកបើកបរថាបានវាក់នឹងសត្វគោមួយហ្វូងដែលឆ្លងកាត់ផ្លូវ។

បច្ចុប្បន្នរថយន្តត្រូវបានម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ ឆ្លាម សមុទ្រ


ចែករំលែក៖