ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម២នាក់ក្នុងករណីជូញដូរនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជាជនជាតិវៀតណាម២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកងរាជអាវុធហត្ថស្រុកចន្រ្ទា បានចុះបង្រ្កាប ក្នុងករណីជូញដូរ និងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៧នៅចំណុចភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ការចុះបង្រ្កាបក្នុងករណីជូញដូរ និងប្រើប្រាស់គ្រឿងញៀនដឺកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំងសហការជាមួយអាវុធហត្ថស្រុចន្រ្ទាឃាត់ខ្លួនបានជនសង្ស័យ២នាក់មានឈ្មោះវៀង ជីយ៉ាវ ប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិឡុុងហាយ ឃុំជឿងតី ស្រុកវ៉ាថា ន់ ខេត្តតាយនិញ ប្រទេសវៀតណាម និងឈ្មោះវៀង យ៉ាង់ហៀវ ប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិដុងថា ន់ ឃុំតាំងដុង ស្រុកតាំចូវ ខេត្តតាយនិញ ប្រទេសវៀតណាម និងបានដកហូត វត្ថុតាងរួមមានថ្នាំញៀនបាន ៣កញ្ចប់ ១ញ្ចប់ធំ ២ កញ្ចប់តូច និងរបស់ប្រើប្រាស់មួយចំនួនផងដែរ។

ជនសង្ស័យជាជនជាតិវៀតណាម២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថា ន


ចែករំលែក៖