ខេត្តរតនគិរី៖ កម្លាំងអធិការនគបាលស្រុកលំផាត់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើអំពើហិង្សាដោយចេតនា លើអ្នកដទៃ។
ហតុការណ៍ប្រើអពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះជនរងគ្រោះស្ថិតក្នុងភូមិកាលងឃុំល្បាំង១ស្រុកលំផាត់ ខេត្តរតនគិរី។
លោកថេង ចន្ធីអធិការនគបាលស្រុកលំផាត់បានឲ្យដឹងថា ករណីហិង្សានោះបណ្ដាលឲ្យជនរងគ្រោះឈ្មោះ មីម នាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិព្រៅ រស់នៅភូមិ ឃុំ កើតហេតុខាងលើ រងរបួសចុងភ្នែកខាងស្តាំ និងក្រោមភ្នែកស្ដាំដេចំនួន០៧ថ្នេរ (រងរបួសធ្ងន់)។
ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះវ៉ន ណយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ នោះបានភ្លាមៗបន្ទាប់ពីកើតហេតុ។
ជនសង្ស័យមានគ្នាពីរនាក់មូលហេតុមកពីផឹកស្រាស្រវឹងទាស់ពាក្យសម្ដីគ្នា រួមជាមួយ និងជនរងគ្រោះបានផឹកស្រាជាមួយគ្នានៅក្នុងក្រុមហ៊ុន(ដូនពេញអាហ្គ្រីកូរ)។
រួចជនសង្ស័យទាំងពីរនាក់បងប្អូន ក៏បានព្រួតគ្នាវាយទៅលើជនរងគ្រោះ ដោយបានយកដងឡាមណាយន្ដ(ម៉ាស៊ីនត្រង់ស៊ីន័រ) វាយទៅលើជនរងគ្រោះឲ្យរងរបួសយ៉ាងធ្ងន់។
ជនសង្ស័យម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ(ត្រូវជាប្អូនជនសង្ស័យ ដែលបានឃាត់ខ្លួនខាងលើ) បានយកដំបងមកវាយលើជនរងគ្រោះថែមទៀតរួចក៏បានរត់គេចខ្លួនបាត់ភ្លាមៗ។
សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ និងកំពុងចាត់វិធានការបន្តតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀតមកផ្តន្ទាទោសតាមនីតិវិធី៕ សាយប៉ូច