ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងចំណាយប្រាក់ជាច្រើនដើម្បីទំនើបកម្មនាវាមុជទឹកឲ្យទាន់កូរ៉េខាងជើង

ចែករំលែក៖

រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេច ចំណាយថវិកាបន្ថែមទៀត រហូតដល់៧ពាន់លានដុល្លារ បង្កើនចំនួននាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ឲ្យទាន់នឹងកូរ៉េខាងជើង ក្នុងពេលដែលប្រទេសទាំងពីរ កំពុងប្រឈមមុខតានតឹង អាចផ្ទុះសង្គ្រាមគ្រប់ពេល។

បច្ចុប្បន្ន កូរ៉េខាងត្បូង នាវាប្រយុទ្ធប្រមាណជា ១៨គ្រឿង និងជាច្រើនទៀត នឹងមកដល់ក្នុងពេលឆាប់ៗផងក្តី ប៉ុន្តែនៅក្នុងផែនការកូរ៉េខាងត្បូង នៅបន្តការចំណាយរបស់ខ្លួន ទៅលើវិស័យយោធាទៀត ដើម្បីប្រឈមមុខ ទៅនឹងការគំរាមកំហែង របស់កូរ៉េខាងជើង។

កូរ៉េខាងត្បូងក្រោមការដឹកនាំថ្មី របស់ប្រធានាធិបតី កំពុងតែពិចារណា ក្នុងការទិញយកនាវាមុជទឹក យ៉ាងហោចណាស់១គ្រឿង ដើម្បីប្រតិបត្តិការប្រចាំការរាល់ថ្ងៃ ក្នុងការប្រឈមមុខទៅនឹងនាវាមុជទឹក របស់កូរ៉េខាងជើង ដែលមានចំនួនបច្ចុប្បន្ន ដល់ទៅ៧០គ្រឿង។

តាមរបាយការណ៍ ប្រសិនបើមិនមានការប្រែប្រួលទេនោះ កូរ៉េខាងត្បូងនឹងត្រូវចំណាយលុយ ប្រមាណជា៧,៥ពាន់លានដុល្លារ ក្នុងការកុម្ម៉ង់ទិញយកនាវាមុជទឹក របស់អាមេរិកប្រភេទVirginia-class SSNs ចំនួន៣គ្រឿង ពីសហរដ្ឋអាមេរិក ហើយទំនងជានឹងអាចមានផែនការ ក្នុងការផលិតនាវាប្រភេទនេះ ដោយខ្លួនឯងផងដែរ នាពេលអនាគត។

ចំណែកកូរ៉េខាងជើងវិញ មានអាវុធ ទំនើប ៗ ជាច្រើនក្នុងនោះមាននាវាមុជទឹកជាដើម។ ក្រោយកូរ៉េខាងជើង បានសម្រេចមីស៊ីលឆ្លងទ្វីប ប្រទេសនេះនឹងបន្ត សាកល្បងមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូចេញពីនាវាមុជទឹក ជៀសវាងការចាប់ពី ពីប្រព័ន្ធរាដារបស់អាមេរិក។

កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ មាននាវាមុជទឹក នៅក្នុងកងនាវាចម្បាំង ច្រើនជាងប្រទេសកូរ៉េខាងត្បូង ហើយនាវាក្រោមទឹកទំាងនោះ អាចបង្កគ្រោះថ្នាក់ជាខ្លាំង នៅពេលដែលប្រដាប់ ដោយមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក មានចុងបំពាក់ដោយនុយក្លេអ៊ែ។

យោងទៅតាមអ្នកវិភាគកូរ៉េខាងត្បូង លោក Park Yong-han ជាអ្នកជំនាញផ្នែកយោធាមួយរូប ដែលធ្លាប់មានសម្ព័ន្ធភាព ជាមួយនឹងវិទ្យាស្ថានវិភាគការពារជាតិកូរ៉េ បានឲ្យដឹងថា កូរ៉េខាងជើង ក្នុងពេលបច្ចុប្បន្ន មាននាវាមុជទឹករហូតដល់ទៅ៨០គ្រឿង ចំណែកកូរ៉េខាងត្បូង មានត្រឹមតែ១៨គ្រឿងប៉ុណ្ណោះ។

ដោយសរសេរឲ្យកាសែតក្នុងតំបន់ JoongAng Daily លោក Park បានថ្លែងថា នាវាមុជទឹករបស់កូរ៉េខាងជើង ដែលបង្កការគំរាមកំហែងដ៏ខ្លាំងបំផុត គឺនាវាមុជទឹក Sinpo មានទម្ងន់២ពាន់តោន ដែលអភិវឌ្ឍផលិតដោយវិស្វកម្មផ្ទុយបញ្ច្រាស នឹងនាវាមុជទឹកប្រភេទ Golf ផលិតដោយរុស្ស៊ី៕ ម៉ែវ សាធី


ចែករំលែក៖