ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម៧នាក់ដែលតែងតែលួចទ្រព្យសម្បត្តិប្រជានេសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនសង្ស័យជាមេក្លោងចោរលួចទ្រព្យសម្បត្តិប្រជានេសាទម្នាក់ ក្នុងចំណោមបក្ខពួក ៧នាក់ទៀតត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួន​ រួមទាំងវត្ថុតាងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចផាត់សណ្ដោង ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ យាំុងតាយ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិវៀមណាម ស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដកយកវត្ថុតារួមមាន មងចំនួន ១៣៤ដៃ មធ្យោបាយធ្វើដំណើរបាឡាស្មាច់ចំនួន ៣គ្រឿង មានម៉ាសុីនចំនួន ២គ្រឿង គ្មានម៉ាសុីនចំនួន ១គ្រឿង ចំណែកបក្ខពួកចំនួន ៦នាក់ទៀត ទី១ ឈ្មោះ យ៉ យាំុងដុង ភេទប្រុស ជនជាតិវៀមណាម(ត្រូវជាកូន គេចខ្លួន) ទី២ ឈ្មោះ យ៉យាំុងលែ ភេទប្រុស ជនជាតិវៀមណាម(ត្រូវជាកូន គេចខ្លួន) ដោយឡែក៖ ចំនួន ៣នាក់ទៀត មិនស្គាល់អត្តសញ្ញាណគេចខ្លួន។

លោកបន្តថា ជនរងគ្រោះជាម្ចាស់មងឈ្មោះ ជា សាំ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិវៀមណាម ស្នាក់នៅភូមិផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ បានទៅនេសាទត្រីនៅចំណុចកើតហេតុខាងលើ។

លោក អធិការបន្តទៀតថាចំពោះករណីខាងលើនេះ ជនសង្ស័យកន្លងមកសមត្ថកិច្ចឃាត់ខ្លួនពុំដែលបាននោះទេ ហើយរកភស្តុតាងដើម្បីដាក់បន្ទុកក៍គ្មាននោះដែរ ទើបពេលនេះត្រូវកម្លាំងឃាត់ខ្លួន ហើយកំពុងបន្តនីតិវិធី បញ្ជូនទៅស្នងការចាត់ការបន្ត ៕ ប៉ឹម ពិន

 


ចែករំលែក៖