ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពតចាប់បានក្រុមចោរ៥នាក់ និងខេត្តបាត់ដំបងបានម្នាក់ជំនាញដាក់ថ្នាំសណ្តំ

ចែករំលែក៖

ខេត្តកំពត៖ កម្លាំងនគរបាលខេត្តកំពតសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ ចាម និងកម្លាំងនគរបាលខេត្តបាត់ដំបងបានបន្ដបង្ក្រាបក្រុមដាក់ថ្នាំសណ្ដំ៥នាក់ទៀត ដែលលាក់ខ្លួននៅខេត្តកំពតដែលលើកមុនបង្ក្រាបបានម្នាក់នៅខេត្តបាត់ដំបងដែលក្រុម នេះតែងធ្វើសកម្មភាពដាក់ថ្នាំលួចយកម៉ូតូរបស់ពលរដ្ឋ។

ស្នងការនគរបាលខេត្តកំពតលោកឧត្តម សេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ដោយមានការសហការគ្នាជាមួយកម្លាំង នគរបាលខេត្តបាត់ដំបង និងកម្លាំងនគរ បាលខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍ស្នងការខេត្តកំពតបានបន្តថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៧កន្លងទៅកម្លាំងនគរបាលខេត្ត បាត់ដំបងបានចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ឹម ចាន់ថន ហៅឃួន ចន្ថន ហៅ ឥណ្ឌា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិសត្វ ពង ឃុំសត្វពង ស្រុកឈូក ដែលជាមុខ សញ្ញាលួចម៉ូតូ ដោយប្រើប្រាស់វិធីដាក់ថ្នាំ សណ្ដំ ហើយក្រោយឃាត់ខ្លួន និងទទួល បានចម្លើយសារភាពផងនោះកម្លាំងនគរបាលជំនាញបានបន្ដឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀតនៅខេត្តកំពត ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ថា ជនសង្ស័យដែលបង្ក្រាបនៅ ខេត្តកំពតនោះ ទី១-ឈ្មោះ ម៉ម ហ៊ិន អាយុ ៤២ឆ្នាំ រស់នៅភូមិត្រពាំងស្លា ឃុំសំឡាញ ស្រុកអង្គរជ័យ មុខរបរគ្រូបង្រៀនអនុវិទ្យាល័យសំឡាញ។ ក្រោយឃាត់ខ្លួនកម្លាំង ដកហូតបានម៉ូតូ១គ្រឿងម៉ាកវ៉េវអាល់ហ្វាពាក់ស្លាកលេខភ្នំពេញ 1P-7060 ហើយ បានបន្ដឆែកផ្ទះជនសង្ស័យ និងដកហូតបានម៉ូតូ១គ្រឿងទៀតម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1V-3063 និងស្លាកលេខចំនួន៥បន្ទះផ្សេងទៀតរួមមាន ភ្នំពេញ 1CA-2195, ភ្នំពេញ1CQ-5105, កំពង់ស្ពឺ1G- 5227, កំពង់ចាម 1O-8799 និងកំពត 1E-2266 ។

ជនសង្ស័យទី២-ឈ្មោះ ហ៊ឺ គឹមហៃ អាយុ៥០ឆ្នាំ រស់នៅភូមិស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ ហើយពេលឃាត់ខ្លួននោះ កម្លាំងដកហូតម៉ូតូ១គ្រឿងម៉ាកស្គូពីពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខភ្នំពេញ 1BB-4922, ទី៣-ឈ្មោះ ឃិន ណី អាយុ ៤៨ឆ្នាំ រស់នៅភូមិកសិករ ឃុំសំឡាញ ស្រុក អង្គរជ័យ ហើយពេលឃាត់កម្លាំងដកហូតម៉ូតូ១គ្រឿងម៉ាកស្គូពី ពណ៌ខ្មៅ ពាក់ស្លាក លេខកំពត1J-6829 ។

ដោយឡែកជនសង្ស័យដែលកម្លាំង បង្ក្រាបបាននៅស្រុកឈូកចំនួន២នាក់វិញទី១-ឈ្មោះ គឹម សេងដុស អាយុ២៧ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឈូក និងទី២-ឈ្មោះ និន មាំង អាយុ ២៧ឆ្នាំ រស់នៅភូមិ ក្រសាំង ឃុំឈូកដោយមិនបានដកហូត អ្វីនោះទេ ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងអស់នោះត្រូវព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតឯកភាពឲ្យបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងវិញដែលជាម្ចាស់ករណីដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ ហេង សូរិយា


ចែករំលែក៖