ព័ត៌មានទាន់ហេតុការណ៍៖

អតិថិជនរិះគន់ក្រុមហ៊ុនទឹកស្អាត តាយ សេង ក្រុងបានលុង ខេត្តរតនគិរីចែកចាយទឹកល្អក់កករប្រើមិនកើត

ចែករំលែក៖

ខេត្តរតនគិរី៖ ក្រុមហ៊ុនទឹកស្អាត តាយ សេង នៅក្រុងបានលុងបានរងការរិះគន់ពីប្រជាពលរដ្ឋដោយធ្វើឲ្យទឹកល្អក់ប្រើមិនកើតថែមទាំងមានស្លែទៀត។ ប្រជាពល រដ្ឋបានលើកឡើងថា ក្រុមហ៊ុនទឹកស្អាត តាយ សេង មានទីតាំងស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែងបច្ចុប្បន្នបាននាំយកទឹកពីប្រភពដើមគឺបឹងកម្សាន្តក្នុងសង្កាត់ឡាបានសៀក សង្កាត់បឹងកន្សែង ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ទឹកស្អាតក្រុមហ៊ុន តាយ សេង ពេលបើកវ៉ានរ៉ូប៊ីណេយកទឹកមកប្រើពួកគាត់បាន ប្រទះឃើញទឹកមានពណ៌ដូចទឹកត្នោតជូរដាក់មេជ្រុលមានពេលខ្លះទៀតប្រទះឃើញមានល្អក់ពណ៌ដូចទឹកនោមគោ ។

ជាក់ស្តែងផ្លូវបង្ហូរទឹកទាំងនោះមាន ប្រព័ន្ធបង្ហូរតាមរង្វាស់ទឹកហូរនិងចង្អូរទឹកតូចៗមានព្រៃឈើតូចៗនិងស្មៅដុះលុបជិត និងមានកាកសំណល់ជាច្រើននៅលើកូនចង្អូរផ្លូវទឹកនោះ ។

លោក ងិន ណែល អភិបាលក្រុងបានលុងអ្នកយកព័ត៌មាននគរវត្តមិនអាចទាក់ទងសុំការបំភ្លឺជុំវិញបញ្ហានេះបានទេកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ។

ចំណែកលោក តាយ សេង ប្រធានក្រុមហ៊ុនទឹកស្អាតបានលុងបានឲ្យដឹងកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ថា បញ្ហានេះមកពីក្រសួងជំនាញ និងមន្ទីរ ឧស្សាហកម្ម និងសិប្បកម្មខេត្តរតនគិរីបានកំណត់ឲ្យលោកដាក់ថ្នាំសម្លាប់មេរោគឲ្យគ្រប់ស្តង់ដារតាមតម្រូវការក្រសួងជំនាញ និងមន្ទីរជំនាញទើបបានទឹកស្អាតមានកករ ធ្វើឲ្យពលរដ្ឋព្រួយបារម្ភបែបនេះ៕ ហេង សូរិយា


ចែករំលែក៖