ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់គ្នាតាមហ្វេសប៊ុក២ថ្ងៃចូលក្រេបទឹកឃ្មុំនៅផ្ទះសំណាក់ខាងប្រុសក្លាយជាអ្នកទោស

ចែករំលែក៖

ភ្នំពេញ៖ ស្នេហាវ័យក្មេងមួយគូដែលទើបស្គាល់គ្នាតាមបណ្តាញសង្គមហ្វេស ប៊ុករយៈពេល២ថ្ងៃក៏ណាត់ជួបគ្នាហើយ បន្តទៅក្រេបទឹកឃ្មុំនៅផ្ទះសំណាក់បាន សម្រេចម្តង។ លុះ៣ថ្ងៃក្រោយមកស្រាប់តែខាងស្រីប្រាប់នាង និងបានចោទប្រកាន់ខាងប្រុសពីបទរំលោភសេពសន្ថវៈទៅវិញហើយក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅក្នុង ភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

យុវជនដែលត្រូវនគរបាលចាប់ខ្លួននោះឈ្មោះ អាំ វាសនា អាយុ២៥ឆ្នាំ មុខ របរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងភូមិ ព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៥ឆ្នាំ មានទីលំនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា រវាងនាងរងគ្រោះនឹងយុវជន ដែរពីមុនមកមិនដែលធ្លាប់ស្គាល់គ្នានោះទេ ហើយក៏គ្មានទំនាក់ទំនងនឹងគ្នាឡើយទើបតែនៅអំឡុងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៧ ពួកគេបានស្គាល់គ្នាតាមរយៈ បណ្ដាញសង្គមហ្វេសប៊ុកពួកគេក៏បានឈានដល់ការទាក់ទងស្នេហាជាមួយគ្នា។លុះ២ថ្ងៃក្រោយមកគឺនៅយប់ថ្ងៃទី៣០ ខែ កញ្ញា ពួកគេបានណាត់ជួបគ្នាដើរលេង ដោយជននោះប្រាប់នាងថា ទៅរកហូប បង្អែមប៉ុន្តែមិនបានទៅរកបង្អែមហូបឡើយគឺបាននាំនាងចូលផ្ទះសំណាក់ធីជេដែល មានទីតាំង ស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ ចោមចៅហើយត្រូវយុវជននោះចាប់នាង រំលោភសេពសន្ថវៈរហូតបានសម្រេច។ លុះព្រឹកឡើងទើបបែកគ្នាត្រឡប់ទៅផ្ទះ រៀងៗខ្លួន ចំណែកនាងដោយខ្លាចម្ដាយរក រឿងនិងខឹងជននោះបោកប្រាស់នាំនាងទៅចាប់រំលោភក៏បានប្រាប់រឿងរ៉ាវដល់ ម្ដាយឲ្យដឹងតែម្តង ។

ក្រោយពីដឹងដំណឹងភ្លាមម្តាយក្មេងស្រីរងគ្រោះក៏បានទៅប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅដើម្បីឲ្យចាប់ខ្លួនជននោះទារសំណង៦ ពាន់ដុល្លារ ប៉ុន្តែជនសង្ស័យគ្មានលទ្ធភាព ទើបសំណូមពរឲ្យនគរបាលចាត់ការតាមច្បាប់ ។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត ៕សុខាសែនជ័យ


ចែករំលែក៖