ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ស្នើឲ្យយុវជនកម្ពុជាត្រូវចេះសាមគ្គីគ្នាដើម្បីមាតុភូមិរីកចម្រើនទៅថ្ងៃអនាគត

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យ យុវជនកម្ពុជា ត្រូវចេះសហការរួបរួម សាមគ្គីគ្នា ឲ្យបានល្អ ដើម្បីមាតុភូមិរបស់យើង រីកចម្រើន រុងរឿងទៅថ្ងៃអនាគត បើយើងចេះសាមគ្គីគ្នាបានល្អ នោះខ្លាំង សត្រូវមិនហ៊ានមើល ងាយឡើយ ។ លោកឃួង ស្រេង បានស្នើបែបនេះ ខណៈលោក ទទួលជួបប្រតិភូយុវជន កម្ពុជា ដើម្បី សម្ដែង ការគួសមនិងសុំមតិដឹកនាំ និងផ្តល់អនុសាសន៍ដើម្បីទៅចូលរួមក្នុងកម្មវិធីយុវជនអាស៊ីអា គ្នេយ៍ នៅជប៉ុនលើកទី៤៤ដែលនិងប្រព្រឹត្តិទៅនៅខែវិឆ្ឆិកាខាងមុខ ។ ជំនួបនេះបានប្រព្រឹត្ដទៅនារសៀល ថ្ងៃទី០៣ តុលា ឆ្នាំ២០១៧ នៅសាលា ក្រុង ភ្នំពេញ ។

ក្នុងឱកាសនោះប្រធានសមាគមយុវជនកម្ពុជា បានជំរាបដល់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ ចំពោះយុវជនព្រមទាំង សូមសម្តែងនូវការអបអរ សាទរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលកន្លងមកតែងតែបានចុះទៅជួយអន្តរាគមន៍ និងដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើងក្នុងរាជធានីបានទាន់ពេលវេលា ។

លោក ឃួង ស្រេង ក្នុងជំនួបនោះ បានមានប្រសាសន៍ដោយលើកឡើងពីការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេស របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈការបង្ខិតសេវាសា ធារណៈអោយទៅគៀក ជាមួយប្រជាពលរដ្ឋ និងទីកន្លែងធ្វើការ ជួយបំពេញតម្រូវការដើម្បីកាត់បន្ថយនូវភាពក្រីក្រ។

លោកបន្ដថា៖ ការអភិវឌ្ឍ និងការការពារ សុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ និងការការពារសណ្តាប់ធ្នាប់សាធា រណៈ និងសន្តិសុខជូនប្រជាពលរដ្ឋក្នុងរាជធានីទាំង មូល គឺជាកត្ដាសំខាន់ ចំពោះមុខ ។

លោកក៏បានស្នើឲ្យប្រតិភូយុវជន ដែលតំណាងអោយប្រទេសកម្ពុជាទាំង២៩នាក់ ដែលត្រៀមធ្វើដំណើរតាមកម្មវិធីយុវជនអាស៊ីអគ្នេរយ៍ បន្តចូលរួមក្នុងសកម្មភាពការងារសង្គមឱ្យបានច្រើនថែមទៀត ដើម្បីបំរើផលប្រយោជន៍ប្រជាជន និងសង្គមជាតិទាំងមូល ក្នុងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពីស្ថានភាពសុខទុក្ខនិងសេចក្តីថ្លៃថ្នូរ ត្រូវការស្របពេលប្រទេសជាតិមានសុខសន្តិ ភាព មានការអភិវឌ្ឍនិងមានជីវភាពរីកចម្រើននោះ។

កម្មវិធីយុវជនអាស៊ីអាគ្នេយ៍និងជប៉ុននេះបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ដោយរដ្ឋាភិបាលជប៉ុននិងមានការ ចូលរួមពីរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន ផងដែរ ។ ការបង្កើតក្រុមយុវជននេះ គឺមានគោល បំណង ផ្តល់ឱកាសដល់យុវជន ដូចជាពង្រឹងលើ កិច្ចសហប្រតិបត្តិការទំនាក់ទំនង ការរៀនធ្វើការជាក្រុម ការផ្លាស់ប្តូរបទពិសោធន៍នានា និងចែករំលែក ចំណេះដឹងផ្សេង។ កម្មវិធីយុវជនអាស៊ីអគ្មេរយ៍ និងជប៉ុន នេះនិងចាប់ផ្តើមពីថ្ងៃទី២៣តុលាដល់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧ខាងមុខដែលមានប្រទេសចំនួន៥ជាគោលដៅនៃដំណើរការទេសចរណ៏ ដែលនិងបោះជំរុំរួម គ្នាដើម្បីសិក្សាស្វែងយល់ ពីបទពិសោធន៍ ៕ សំរិត


ចែករំលែក៖