ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តជនជាតិថៃបើកលឿនដល់ផ្លូវកោងជាន់ហ្វ្រាំងមិនជាប់បុកដើមឈើនិងក្រឡាប់ស្លាប់ម្នាក់ របួសស្រាលម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ រថយន្តជនជាតិថៃ១គ្រឿង បើកល្បឿនលឿនមកដល់ផ្លូវកោង បួងចង្កួតមិនទន់ ជាន់ហ្វ្រាំងមិនជាប់ រអិលបោកប៉ះដើមឈើក្រឡាប់បណ្ដាលឲ្យស្លាប់បុរសម្នាក់ ជាអ្នកបើកបររថយន្ត និងស្ត្រីម្នាក់ជាប្រពន្ធ រងរបួសស្រាល នៅលើផ្លូវជាតិលេខ៥៩ ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ០១ លើក (ក្រឡាប់រថយន្តដោយខ្លួនឯង) នៅត្រង់ផ្លូវជាតិ ៥៩ នៅចំណុចភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន, បណ្តាលអោយមានមនុស្សស្លាប់នៅនឹងកន្លែងកើតហេតុចំនួន ០១នាក់ រងរបួសស្រាល ០១នាក់ និងខូចខាត រថយន្តចំនួន ០១គ្រឿង ។

សមត្ថកិច្ចជំនាញនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា ជនជាតិថៃទាំងពីរនាក់ប្រពន្ធ ដែលបានបើកបររថយន្តល្បឿនលឿនទៅប៉ះដើមឈើរួចរអិលក្រឡាប់លើផ្លូវនោះអ្នកបើកបងជាប្ដី ឈ្មោះ Soppacheas Paisook ភេទប្រុស ជនជាតិថៃ ស្លាប់នៅនឹងកន្លែងកើតហេតុ ដោយបើកបររថយន្តម៉ាក VIGO ពាក់ស្លាកលេខថៃ 8653 ខូចខាតធ្ងន់ និងអ្នករួមដំណើរឈ្មោះ Thammuthit Somlak ភេទស្រី ជនជាតិថៃ រងរបួសស្រាល ហេតុការណ៍នេះបណ្តាលមកពីកត្តាមនុស្សបើកបរមានល្បឿនលឿន ។

សមត្ថកិច្ចជំនាញនគរបាលស្រុកសាលាក្រៅបានសាកសួរកន្លែងកើតហេតុបន្តថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត ពណ៍សបើកបរក្នុងទិសដៅពីត្បូងទៅជើង មិនគោរពច្បាប់ចរាចរណ៍ប្រទេសកម្ពុជា បើកបរល្បឿនលឿនមកដល់ផ្លូវកោង បួងចង្កូតមិនទន់ ជាន់ហ្វ្រាំងមិនជាប់រអិលប៉ះនឹងដើមឈើរួចក្រឡាប់បោករថយន្ត មនុស្ស នៅលើផ្លូវជាតិលេខ៥៩បណ្ដាលឲ្យបុរសនិងស្ត្រី២នាក់ប្ដី ប្រពន្ធ, ប្ដីជាអ្នកបើកបរបានស្លាប់នៅនិងកន្លែង ប្រពន្ធរងរបួសស្រាល ( រីឯរថយន្តវីកូពណ៍ស ខូចខាតទាំងស្រុង)។

បច្ចុប្បន្នសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅប្រទេសថៃ, ចំណែករថយន្ត ត្រូវ បាននគរបាលស្រុកសាលាក្រៅអូសយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនោពេលក្រោយ ៕ ស សារ៉េត


ចែករំលែក៖