ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី៣ ខែ តុលា ឆ្នាំ២០១៧ វេលាម៉ោង៤ និង៣០ នាទីទៀបភ្លឺ កម្លាំងជំនាញការិយាល័យនគរ បាលប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះ សីហនុ បានចុះបង្រ្កាបករណីគ្រឿងញៀន ១ករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលចែកចាយនូវសារធាតុញៀននៅផ្ទះ សំណាក់យីហោ ភារ៉ារ័ត្ន សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលចុះបង្ក្រាបបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ម៉ុត ភ័ក្រ្ត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិន ពិតប្រាកដ។
ជាមួយគ្នានេះដែរ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន១២ កញ្ចប់តូច និង៤កញ្ចប់ធំ។
ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ដើម្បីចាត់ ការតាមច្បាប់៕ ឆ្លាម សមុទ្រ