ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ដែលរត់តាក់សុីផងនិងលួចលក់ថ្នាំញៀនផងបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាមុខ សញ្ញាជួញដូរថ្នាំញៀន និងជាអ្នករត់តាក់ សុីផងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពេលធ្វើសកម្មភាពជាក់ស្តែង។ ក្រោយ ឃាត់ខ្លួន សមត្ថកិច្ចបានដកហូតថ្នាំញៀន រួមនឹងមធ្យោបាយក្នុងការធ្វើចរាចរណ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយា ល័យនគរបាលប្រឆាំងគ្រឿងញៀនចាត់ ការតាមនីតិវិធី។

ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី៣ ខែ តុលា ឆ្នាំ២០១៧ នៅចំណុចវត្តធម្មយុត្តិ ស្ថិតនៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ វន រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ រស់ នៅភូមិជើងភ្នំ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដក ហូតថ្នាំញៀន៣កញ្ចប់, ទូរស័ព្ទដៃ១គ្រឿង និងរថយន្ដ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AK-3882។

នៅចំពោះមុខសមត្ថកិច្ចនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យបានឆ្លើយ សារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូតបាននោះ ត្រូវបានម៉ូយទូរស័ព្ទហៅឲ្យគេយកទៅឲ្យ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន តែម្តង។

ក្រោយចាប់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមនឹងវត្ថុ តាងទៅកាន់ការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាម ច្បាប់៕ សេនា ស័ក្តិ


ចែករំលែក៖