ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានបង្ក្រាប មុខសញ្ញាជួញដូរថ្នាំញៀន ដោយឃាត់ ខ្លួនជនសង្ស័យ៤នាក់(ស្រីម្នាក់)។ ករណី នេះ ធ្វើឡើងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២ និង៣០នាទី នៅចំណុច ភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ទេព រក្សា ភេទប្រុស អាយុ២៧ឆ្នាំ ទី២.ឈ្មោះ មុត សំបុណ្យ ភេទប្រុស អាយុ២៣ឆ្នាំ ទាំង២ នាក់នេះ រស់នៅភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ទី៣.ឈ្មោះ ឈុំ ធារ៉ា ភេទ ប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន និងទី៤.ឈ្មោះ ម៉ាន់ ផាន់ណា ភេទស្រី អាយុ៣២ ឆ្នាំ រស់នៅនៅភូមិត្រពាំងលើក សង្កាត់រកា ធំ ក្រុងច្បារមន។

ពេលឃាត់ខ្លួនក្រុមជនសង្ស័យទាំងនេះ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់, ទូរស័ព្ទដៃ១គ្រឿង រួម ទាំងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

ជនសង្ស័យក្រោយឃាត់ខ្លួន ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ សេនា ស័ក្តិ


ចែករំលែក៖