ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពទារកម្នាក់អណ្តែតទន្លេមេគង្គសង្ស័យម្តាយចិត្តអប្រិយយកទៅបោះចោល

ចែករំលែក៖

ភ្នំពេញ៖ សពទារកម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតនៅក្បែរច្រាំងទន្លេមេគង្គកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុម៥ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានសន្និដ្ឋានថា សពទារកនោះមានអាយុប្រហែល៧ខែ (កើតមិនគ្រប់ខែ)ហើយផ្ចិតទារកនោះ ក៏មិនទាន់ជ្រុះទៀត។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បាននាំគ្នាទៅស្ទូចត្រីនៅចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញសពទារកនោះអណ្តែតនៅក្បែរច្រាំងទន្លេ និងមានសភាពហើមស្អុយរលួយស្ទើរតែមើលមិនស្គាល់ថា ជាក្មេងប្រុសផង។ ភ្លាមនោះដែរ ពួកគាត់ក៏បានស្រង់យកមកទុកនៅលើច្រាំង រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។

ក្រោយរាយការណ៍ប្រាប់សមត្ថកិច្ចរួចមកសមត្ថកិច្ច ក៏បានប្រគល់ឲ្យប្រជាពលរដ្ឋយកទៅបញ្ចុះនៅក្នុងបរិវេណវត្តខ្ទរ៕ ជ្រោយពេជ្រ


ចែករំលែក៖