សង្គ្រាមនៅក្នុងប្រទេសស៊ីរី បានអូស បន្លាយជាច្រើនឆ្នាំមកនេះ ដោយសារតែ មានការលូកដៃពីរុស្ស៊ី ការពាររបបដឹក នាំស៊ីរី អាល់អាសាដ តតាំងជាមួយលោក ខាងលិច ក្នុងការធ្វើសង្គ្រាមប្រឆាំងក្រុមបះបោរនៅក្នុងប្រទេសស៊ីរី។
វត្តមានរបស់រុស្ស៊ី បានធ្វើឲ្យប្រទេស មួយចំនួន មិនពេញចិត្តដែលបានរក្សារបបដឹកនាំរបស់លោកអាល់អាសាដ ។ កន្លង មក កងទ័ពរដ្ឋាភិបាលស៊ីរី បានប្រកាស ផ្អាក លែងវាយប្រហារ ទៅលើតំបន់ Ghouta ដែលកំពុងកាន់កាប់ដោយក្រុមទាហានប្រឆាំងស៊ីរី។ ទាហានស៊ីរីប្រកាសឈប់ ប្រយុទ្ធជាមួយពួកឧទ្ទាម នៅប៉ុន្មានម៉ោង ក្រោយរុស្ស៊ី ជាសម្ពន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរីបានចុះកិច្ចព្រមព្រៀង លើបទឈប់ បាញ់ និងបង្កើតតំបន់សន្តិសុខ ជាមួយ ក្រុមប្រឆាំងស៊ីរី។
នៅក្រោយការចរចា នៅទីក្រុងគែរ ក្នុង ប្រទេសអេហ្ស៊ីប រុស្ស៊ី និងអ្នកតំណាងក្រុមទាហានប្រឆាំងស៊ីរី ដែលមិនជ្រុលនិយម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតតំបន់ធានាសុវត្ថិភាព នៅតំបន់ Ghouta ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរដ្ឋធានី ដា ម៉ាស់ និងដែលកំពុងកាន់កាប់ដោយពួក ឧទ្ទាមស៊ីរី។
ទៅតាមកិច្ចព្រមព្រៀង ដែលរុស្ស៊ី បាន ចុះហត្ថលេខា ជាមួយក្រុមប្រឆាំងស៊ីរី នៅ ថ្ងៃសៅរ៍ និងដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី គេបានកំណត់រួចហើយ ខ្សែព្រំដែន ហើយនិងទីតាំងដែលគេត្រូវ ពង្រាយកងទ័ព ដែលត្រូវធានាឲ្យមានការគោរពបទឈប់បាញ់ពីភាគីទាំងសង ខាង។ កិច្ចព្រមព្រៀងរវាងអ្នកទទួលខុសត្រូវរុស្ស៊ី និងក្រុមប្រឆាំងស៊ីរី បានបញ្ជាក់ផងដែរពីផ្លូវសុវត្ថិភាព ដែលគេនឹងប្រើសម្រាប់បញ្ចេញអ្នករបួសធ្ងន់ធ្ងរ និងដឹកជំនួយមនុស្សធម៌ សម្រាប់ប្រជាជន ដែលនៅជាប់គាំងក្នុង តំបន់ Ghouta របស់ក្រុមទាហានប្រឆាំងស៊ីរី ដែលកំពុងឡោមព័ទ្ធដោយកងទ័ពរដ្ឋា ភិបាលស៊ីរី។
ប្រទេសនៅក្នុងតំបន់អារ៉ាប់ មិនពេញ ចិត្តនឹងវត្តមានរបស់ រុស្ស៊ី ក្នុងការការពារ របបដឹកនាំរបស់រដ្ឋាភិបាលលោកអាល់អាសាដ ។កន្លងមកថ្មីៗព្រះរាជបុត្រស្នងរាជ្យ សាវឌីអារ៉ាប៊ី Mohammad Bin Salman Al Saud កំពុងតែមានភាពល្បីល្បាញ់យ៉ាង ខ្លាំង ក្រោយព្រះអង្គប្រកាសថា នឹងបោសសម្អាតរុស្ស៊ីចេញពីទឹកដីស៊ីរីក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ។
នៅពេលចេញសេចក្តីប្រកាសខាងលើ ធ្វើឲ្យព្រះនាមរបស់ព្រះអង្គ ដែលមិនសូវ មានអ្នកណាដឹង ស្រាប់តែល្បីល្បាញ ក្នុង មួយប៉ប្រិចភ្នែក សម្រាប់អ្នកវិភាគនយោ បាយ។ ព្រះរាជបុត្រស្នងរាជ្យ ទី៣២របស់ អារ៉ាប់ កាន់តែល្បីដោយ សារតែគោល នយោបាយ កែទម្រង់សេដ្ឋកិច្ច និងការចាប់ផ្តើមសង្គ្រាមប្រឆាំងក្រុមភេរវកម្ម នៅ ប្រទេសយេមែន ។
ព្រះរាជបុត្រ Mohammad Bin Salman Al Saud ប្រសូតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៨៥ ជាព្រះរាជបុត្រ របស់ ស្តេច Salman ជាមួយនឹងមហេសីទី៣ ។ នៅថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០០៩ព្រះអង្គម្ចាស់ Mohammad Bin Salman Al Saud បានចូល រួមប្រឡូក នៅក្នុងឆាកនយោបាយ ក្នុង នាមជាទីប្រឹក្សាពិសេសរបស់ព្រះបិតា នៅ ពេលដែលកាន់តំណែងជា អភិបាលខេត្ត Riyadh ។ នៅពេលនេះ ព្រះអង្គបានចាប់ ផ្តើមនយោយបាយរបស់ព្រះអង្គ។ ព្រះរាជក្រឹត្យតែងតាំងព្រះអង្គជាព្រះរាជបុត្រស្នងរាជ្យថ្មីបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅទូទាំងអារ៉ាប៊ីសាអ៊ូឌីត ដោយ ហេតុថា ព្រះអង្គម្ចាស់នេះមានវ័យក្មេង អាយុត្រឹមតែ៣១ព្រះវស្សាប៉ុណ្ណោះ។
មុននឹងតែងតាំងជាព្រះរាជបុត្រស្នង រាជ្យថ្មី ព្រះអង្គម្ចាស់នេះ ធ្លាប់មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញថា ជាបុគ្គលដ៏ឆ្លាតវាង វ័យដ៏អសា្ចរ្យ និងក្តោបក្តាប់បានយ៉ាងល្អ ឥតខ្ចោះសំណុំឯកសារនានារបស់ព្រះអង្គ។ រាជទាយាទថ្មីនេះ ក៏មានឥទ្ធិពលខ្លាំង ក្លាដែរ ទៅលើបិតារបស់ទ្រង់ គឺព្រះមហា ក្សត្រ Salmane ដែលបច្ចុប្បន្នមានព្រះជន្ម៨១ព្រះវស្សាទៅហើយ។ មិនតែប៉ុណ្ណោះ ព្រះអង្គក៏ជាអ្នកផ្តួចផ្តើមគំនិតមុនគេ នៅ ក្នុងការតាក់តែងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចដ៏ធំធេងមួយសម្រាប់ប្រទេសជាតិផង។
ក្រៅពីមុខតំណែងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ ព្រះរាជទាយាទ ថ្មី អារ៉ាប៊ីសាអ៊ូឌីត ក៏មានតួនាទីសំខាន់ ផ្សេងទៀត ដូចជាមុខងារទីប្រឹក្សាពិសេស របស់ព្រះមហាក្សត្រ ជាពិសេសជាប្រធានក្រុមប្រឹក្សាភិបាលទទួលបន្ទុកកិច្ចការ សេដ្ឋកិច្ច និងការអភិវឌ្ឍដែលជាស្ថាប័ន មួយសម្រាប់ការត្រួតពិនិត្យលើក្រុមហ៊ុនយក្សទីមួយរបស់អារ៉ាប៊ីសាអ៊ូឌីតខាងផលិតប្រេងនៅលើលោកឈ្មោះ Aramco ។
ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ ព្រះអង្គ ម្ចាស់ Bin Salmanបានត្រួតពិនិត្យលើប្រតិបត្តិការយោធានានា ដែលអារ៉ាប៊ីសាអ៊ូឌីតបានចាប់ផ្តើមធ្វើឡើងនៅយេមែន និងដឹកមុខកងសម្ពន្ធអារ៉ាប់កាលពីឆ្នាំ២០១៥ ដើម្បីវាយប្រយុទ្ធពួកឧទ្ទាម Chiites ដែល អារ៉ាប៊ីសាអ៊ូឌីតចោទថា មានទំនាក់ទំនង ជាមួយអុីរ៉ង់។
នៅឆ្នាំ២០១៥នោះដែរ ព្រះអង្គម្ចាស់ Salmanបានរៀបចំសន្និសីទសារព័ត៌មានលើកទីមួយ ដើម្បីជូនដំណឹងពីការបង្កើតសម្ព័ន្ធអ៊ិស្លាមមួយ ដែលចូលរួមដោយ បណ្តាប្រទេសចំនួន៣៩ ដើម្បីប្រយុទ្ធ ប្រឆាំងទល់នឹងអំពើភេរវនិយមជីហាដនៅខណៈដែលលោកខាងលិច បានចោទថា អារ៉ាប៊ីសាអ៊ូឌីតមានភាពធូររលុងនៅក្នុង បញ្ហាពួកអ៊ិស្លាមជ្រុលនិយមជីហាដនេះ។
មានសញ្ញាបត្រខាងផ្នែកច្បាប់នៅ សាកលវិទ្យាល័យ King Saud ក្នុងរាជធានី រីយ៉ាត រាជទាយាទថ្មីរបស់អារ៉ាប៊ីសាអ៊ូឌីតមានបុត្រ ចំនួន៤អង្គ គឺបុត្រី២អង្គ និង បុត្រា២អង្គ តែព្រះអង្គម្ចាស់រូបនេះ ពុំមែនជាបុគ្គលដែលចូលចិត្តមានភរិយាច្រើននោះទេ ទោះបីជាប្រទេសរបស់ព្រះអង្គបើកសិទ្ធិឲ្យបុរសអាចមានភរិយាជាច្រើននាក់ក៏ដោយក្តី។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនា ពេលនេះគឺ ទស្សនវិស័យសេដ្ឋកិច្ច ឆ្នាំ២០៣០ ដោយព្រះអង្គ មានគោល នយោបាយ កែទម្រង់ទ្រង់ទ្រាយធំលើ សង្គម និងសេដ្ឋកិច្ចជាតិ ប្រកបដោយ សាកលភាវូបនីយកម្ម ដោយបញ្ចប់ការ អាស្រ័យលើថាមពលប្រេងសម្រាប់សេដ្ឋកិច្ចជាតិដូចបច្ចុប្បន្ន។
បច្ចុប្បន្ន ពលករធ្វើការនៅប្រទេសសាវឌីអារ៉ាប៊ី រហូតដល់ ២ភាគ៣ជាពលករ បរទេស ដោយសាតែនៅក្នុងប្រទេសនេះ មានច្បាប់តឹងតែង ហាមស្ត្រីធ្វើការក្នុងវិស័យសេដ្ឋកិច្ច គឺមានន័យថា ស្ត្រីជាមេផ្ទះ នៅ ផ្ទះមើលថែកូនចៅ បម្រើប្តី។ ដូច្នេះការ ផ្លាស់ប្តូរទម្រង់ ពលកម្ម គឺជាគោលដៅ ធំបំផុត ក្នុង(ទស្សនវិស័យ២០៣០)របស់ ព្រះអង្គ៕ ម៉ែវ សាធី