ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ប្រទេសប្រ៊ុយណេ

ចែករំលែក៖

ប្រ៊ុយណេ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់តាមយន្តហោះពិសេស អញ្ជើញមកដល់ប្រទេសប្រ៊ុយណេ (Brunei) ដោយសុវត្ថិភាពហើយ នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ដើម្បីចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៥០ នៃ ការឡើងគ្រងរាជសម្បត្តិរបស់ ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH) ។ កម្មវិធីផ្លូវការនឹងចាប់ផ្តើនៅថ្ងៃស្អែក។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖