ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនOCIOគ្រោងនឹងសាងសង់ស្ពានអាកាសថ្មើរជើងមួយទៀតនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុន OCIC គ្រោងនឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងមួយទៀតនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ជាប់ស្តាតអូឡាំពិក ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយគម្រោងនេះបើមិនមានការ ប្រែប្រួល ទេនឹងបើកការដ្ឋានស្ថាបនាឡើងនៅ ចុងសប្តាហ៍ក្រោយនេះ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅរសៀលថ្ងៃទី០៥ តុលា ឆ្នាំ២០១៧នេះថា៖ ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុបមិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា នៅចុងសប្តាហ៍ក្រោយនេះ ។

លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ៖ គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងមួយទៀតនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ជាប់ស្តាតអូឡាំពិក ក្នុងខណ្ឌ៧មករា នេះ គឺរដ្ឋបាលរាជធានីភ្នំពេញនិងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC បានសហការគ្នាធ្វើការសិក្សារួមគ្នា ប្រមាណ២ទៅ៣ ខែរួចមកហើយ ហើយនៅពេលមិនយូរទេ ការដ្ឋានមួយនេះបើកដំណើរការនាពេលឆាប់ៗនេះ ។ប៉ុន្តែទោះជាយ៉ាងណាក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំ ពេញរូបនេះមិនបានលំអិតអំពីគម្រោងនេះទេ ។

សូមបញ្ជាក់ថា៖ បើការដ្ឋានខាងលើនេះចាប់ផ្តើមដំណើរការ នោះមានន័យថា នៅរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន៣ហើយ ដោយនៅមុខវិទ្យាល័យជម្ពូវ័ន្ត ខណ្ឌពោធិសែនជ័យ២ កន្លែង និងជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករានេះមួយកន្លែងទៀត គឺស្ពានស្មើជើងទី២ ៕ សំរិត


ចែករំលែក៖