ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យ៨នាក់ដកហូតថ្នាំញៀន១៤កញ្ចប់

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យ៨នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនពាក់ព័ន្ធជួញដូរ និងប្រើប្រាស់ថ្នាំញៀន ដែលហេតុការណ៍បង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅក្នុងផ្ទះសំណាក់ថ្មស២ ស្ថិតក្នុងភូមិ អង្គតាសោម ឃុំអង្គតាសោម ស្រុក ត្រាំកក់ ខេត្តតាកែវ។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនខាងលើ ទី១.ឈ្មោះ មុំ ស៊ីមសំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដូនតួត ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ ទី២.ឈ្មោះ គង់ ផានិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ទី៣.ឈ្មោះ យៀត វួច អេង ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃរំដួល ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ទី៤.ឈ្មោះ ឃុន សារាយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃបាតឃុំ ព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ទី៥.ឈ្មោះ លី សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃគុយ ឃុំលាយបូ ស្រុកត្រាំកក់ ទី៦.ឈ្មោះ ស៊ា សុចន្ថា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរអ៊ុតសក់ រស់នៅភូមិទួលក្លុង ឃុំអូសារាយ ស្រុកត្រាំកក់ ទី៧.ឈ្មោះ ស៊ិន ឧត្តម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងបិតស្គុតម៉តូ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ និងទី៨.ឈ្មោះ នាក់ សោភា ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិពោធិ៍ដុះ ឃុំត្រពាំងធំ ស្រុកត្រាំកក់។

នៅក្នុងប្រតិបត្តការណ៍នេះ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា១៤កញ្ចប់ ទម្ងន់១,៧៦ក្រាម, ទូរស័ព្ទដៃ៧គ្រឿង, ម៉ូតូ២គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាប់ការបន្តតាមនីតិវិធី៕ ភ្នំដា


ចែករំលែក៖