ខេត្តបាត់ដំបង៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ត្រូវបានបុរដែលជាបងថ្លៃចាប់រំលោភបានសម្រេចរហូតដល់ទៅ៤លើកទើបធ្លាយអាថ៌កំបាំង បន្ទាប់ពីឪពុកមានការសង្ស័យហើយក៏បានតាមមើល ខណៈដែល ជនសង្ស័យដែលត្រូវជាកូនប្រសារូបនេះ នាំគ្នាទៅមើលគេបណ្តែតប្រទីបហើយ បាននាំក្មេងស្រីចេញពីហ្វូងមនុស្សដោយស្ងាត់ៗ ។
លោក មាឃ សាមិត្ត អធិការរងនគរ បាលស្រុកសង្កែបានឲ្យដឹងថា យោងតាមពាក្យបណ្តឹងពីឪពុកក្មេកឈ្មោះ ឡៅ លី អាយុ៤២ឆ្នាំ រស់នៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបងឲ្យដឹងថា នៅថ្ងៃកើតហេតុគឺ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទីយប់នៅពេលដែលអ្នកភូមិជាច្រើននាក់បាននាំគ្នាទៅមើលគេបណ្តែតប្រទីបនៅក្នុងអូរបឹងទឹម ហើយឆ្លៀតពេលនោះជនសង្ស័យបាននាំក្មេងស្រីទៅរំលោភនៅក្នុងគុម្ពោតព្រៃ ហើយក៏ត្រូវឪពុកនាង តាមទាន់ក្រោយពេលដែលនាងដើរចេញមកវិញ ។
ក្មេងស្រីរងគ្រោះដែលកំពុងតែមាន សភាពស្លេកស្លាំង និងមានជំងឺគ្រុនក្តៅផង នោះមានអាយុ១៣ឆ្នាំ រស់នៅក្នុងឃុំកើត ហេតុខាងលើ។ ចំណែកជនសង្ស័យដែលត្រូវជាបងថ្លៃឈ្មោះ បូ សំបាន អាយុ២៣ឆ្នាំ មានភរិយា និងមានកូនមួយដែលទើបនឹងឆ្លងទន្លេនៅពេលប៉ុន្មានខែកន្លងទៅនេះ ។
ក្រោយពីទទួលបានពាក្យបណ្តឹងរួច មកសមត្ថកិច្ចបានសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញា នួន សាន ចុះទៅនាំខ្លួន ជនសង្ស័យនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៧ ដើម្បីយកមកសាកសួរអំពីដំណើរ រឿង។ នៅចំពោះមុខសមត្ថកិច្ចក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែជនសង្ស័យបានរៀបរាប់ថា ខ្លួនបានចាប់បង្ខំប្អូនថ្លៃដើម្បីរួមភេទតាំងពីអំឡុងខែឧសភា ឆ្នាំ២០១៧មក ម្លេ៉ះរហូតបានសម្រេចដោយកាលនោះគ្មានអ្នកណានៅផ្ទះទេ ព្រោះរវល់ចុះទៅរកត្រីដើម្បីលក់ចិញ្ចឹមជីវិត ។
ជនសង្ស័យបានសារភាពបន្តថា នៅខែ មិថុនាខ្លួនបានបង្ខំរួមភេទជាមួយក្មេងស្រី រងគ្រោះម្តងទៀតនៅលើផ្ទះក្នុងពេលយប់ ខណៈដែលប្រពន្ធរបស់ខ្លួនដេកលក់។ ក្រោយមកប្រហែលជាក្នុងខែសីហាទើបខ្លួនចាប់បង្ខំរួមភេទជាមួយនាងបានម្តងទៀត បានសម្រេចរាល់លើកនៅលើផ្ទះដដែល ខណៈដែលគ្មានមនុស្សនៅ ។
នៅលើកចុងក្រោយនេះគឺនៅយប់ដែលអ្នកភូមិបានរៀបចំពិធីបណ្តែតប្រទីបនៅ ក្នុងទឹកអូរដោយពេលនោះរូបគេនិងប្រពន្ធ ព្រមទាំងប្អូនថ្លៃក៏បានទៅលេងទាំងអស់គ្នាដែរដោយនៅពេលនោះនារីរងគ្រោះ បានពឹងបងស្រីខ្លួនឲ្យជួយជូនទៅផ្ទះមួយភ្លែតដើម្បីយកសោម៉ូតូទៅឲ្យឪពុក ប៉ុន្តែដោយសារតែបងស្រីជាប់កូនតូចទើបឲ្យ បងថ្លៃ(ជនសង្ស័យ)ជួយជូន។ លុះទៅ ដល់ក្បែរគុម្ពោតព្រៃតាមផ្លូវជនសង្ស័យក៏បានអូសដៃនាងចូលទៅក្នុងព្រៃរំលោភម្តងទៀតទាល់តែបានសម្រេច ប៉ុន្តែចៃដន្យ ពេលដែលនាងដើរចេញពីព្រៃមកវិញត្រូវ ឪពុកមកទាន់ទើបមានការសង្ស័យ ប៉ុន្តែ ឪពុកបានសំងំសិនទើបព្រឹកឡើងបានទៅប្តឹងសមត្ថកិច្ចឲ្យចុះទៅនាំខ្លួនតែម្តង ។
ក្រោយពីសាកសួរ និងក្រោយពីទទួលបានចម្លើយសារភាពរួចមកជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំឯកសារដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញក្នុងការចាត់ វិធានការតាមផ្លូវច្បាប់។ ដោយឡែកក្មេងស្រីដែលមានវ័យ១៣ឆ្នាំក៏ត្រូវបានប្រគល់ទៅឲ្យខាងអង្គការដែលជាដៃគូពាក់ព័ន្ធ យកទៅថែទាំតាមជំនាញ ៕ ហេង នរិន្ទ្រ