ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹង ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត បន្ទាប់ពីត្រូវបានបើកលឿនទៅបុកកង់មួយគ្រឿង ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៤៥នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ តាមផ្លូវជាតិលេខ៥ ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ម្នាក់ឈ្មោះ មុំ បូរដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខព្រះសីហនុ ១D-៨៧៩៨ ចំណែកស្រ្តីរងគ្រោះដែលជាជិះកង់សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះនៅឡើយនោះទេ ។
សមត្ថិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងបើកយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច នៅពេលមដល់ចំណុចកើតហេតុក៍មានស្រ្តីម្នាក់ជិះកង់ក្នុងទិសដៅស្របគ្នានិងបម្រុងបត់ទៅឆ្វេង ស្រាប់ពេលនោះម៉ូតូដែលបើកក្នុងល្បឿនយ៉ាងលឿននោះក៍បានបុកកង់ពេញមួយទំហឹងតែម្តងអូសកង់និងម៉ូតូជិត១០ម៉ែត្រ បណ្តាល ឲ្យរបួសធ្ងន់ សន្លប់ស្តូកស្តឹងទាំង២នាក់តែម្តង ។ ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ត្រូវដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ដោយឡែកមធ្យោបាយបង្ករ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា