ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីខួបលើកទី៥០នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រប្រ៊ុយណេ ( Brunei)

ចែករំលែក៖

ប្រ៊ុយណេ៖ នៅរាត្រីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍រំលឹកខួបលើកទី៥០ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH) នៅព្រះបរមរាជរាំង នៃប្រទេសប្រ៊ុយណេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH) និងបណ្តាថ្នាក់ដឹកនាំជាច្រើនទៀត។ ព្រះរាជពិធីនេះ ក្រៅពីមានការអញ្ជើញចូលរួមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏មានប្រមុខដឹកនាំនៃបណ្តាប្រទេសផ្សេងៗចូលរួមផងដែរ។ ការអញ្ជើញចូលរួមរបស់ សម្តេចតេជោ នៅក្នុងពិធីខួប៥០ឆ្នាំនេះ គឺបានពង្រឹងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរអោយកាន់តែរឹងម៉ាំថែមទៀត។

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ តាមយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកនេះ៕

រូបភាពៈ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1478449908870168/” width=”600″ height=”400″ onlyvideo=”1″]


ចែករំលែក៖