ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃខួបកំណើត កូនស្រី ភិន សុដាលីស បានកាដូ២ម៉ឺនដុល្លារសម្រាប់ជួយក្មេងកំព្រា

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃខួបកំណើតគម្រប់មួយឆ្នាំរបស់ Katerina កូនស្រីភិន ដាលីស ទទួលបានកាដូជាសាច់បា្រក់២ម៉ឺនដុល្លា ពីលោក អ៊ិន សុភិនជាជីតាដើម្បីធ្វើជាមូនិធិសម្រាប់ជួយដល់កុមារកំព្រាដែលឪពុកម្តាយបោះបង់ចោល។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៦ខែតុលានេះ នៅភូមិគ្រឺះលោកអ៊ិន សុភិននាសង្កាត់ភ្នំពេញថ្មី។

លោកអ៊ិន សុភិន បានបញ្ជាក់ថា កាដូសម្រាប់ចៅស្រីគឺទឹកប្រាក់សុទ្ធចំនួន២ម៉ឺនដុល្លារអាមេរិក សម្រាប់ចៅស្រីបង្កើតមូនិធីជួយដល់កុមារកំព្រា ពិសេសកុមារដែលឪពុកម្តាយបោះបង់ចោល។ លោកថា ចៅស្រីលោកទោះបីជាឪពុកបោះបង់ចោលចាប់តាំងពីនៅក្នុងផ្ទៃ៤ខែក្តីក៏ពេលនេះនាងទទួលបានភាពកក់ក្តៅនិងការយកចិត្តទុកដាក់ខ្លាំងពីក្រុមគ្រួសារលោក ហើយលោកនឹកដល់កុមារដែលរស់នៅមណ្ឌលកុមារកំព្រាដែលខ្វះភាពកក់ក្តីពីក្រុមគ្រួសារ។ លោកថា មូនិធីដែលបង្កើតសម្រាប់ចៅស្រី និងជួយដល់មណ្ឌលកុមារកំព្រាណាដែលខ្វះខាត ហើយលោកក៏នឹងបែបចែកទៅតានលទ្ធភាពផងដែរ។ លោកថាមូនិធីនេះនឹងបានរួមចំណែកជួយដល់កិច្ចការងារសង្គម ផងដែរ។

ភិន សុដាលីស វិញប្រាប់ថា នាងថា ពិតជាសប្បាយចិត្តដែលនាងបានរៀបចំកម្មវិធីបែបនេះសម្រាប់ខួបកូនស្រីគម្រប់មួយឆ្នាំ។ នាងថា មិនមានគម្រោងឡើយប៉ុន្តែដោយសាឪពុកនាងជួយរៀបចំទើបធ្វើរាងធំបន្តិចគឺមានភ្ញៀវប្រមាណ៤០០នាក់ក្នុងនោះមានអ្នកសិល្បៈមួយចំនួនផងដែរ។ នាងថាមួយឆ្នាំពិតជាលឿនហើយនាងសប្បាយចិត្តដែលមានកូនស្រីដ៏គួរឲ្យស្រលាញ់ បើទោះបីជាមិនមានវត្តមានឪពុកក្តី។នាងថាសមាជិកក្នុងផ្ទះស្រលាញ់កូនស្រីនាងទាំងអស់ហើយពួកគេមានចំណែកគ្រប់ៗគ្នាក្នុងការមើលថែកូនស្រី ហើយនាងកាន់តែយល់ច្បាស់ពីអារម្មណ៍ឪពុកម្តាយស្រលាញ់កូនយ៉ាងដូចម្តេចបើទោះបីជាពេលវេលានៅមើលថែកូនមិនពេញ២៤ម៉ោងក្តី។ សម្រាប់នាងកាដូគឺមានតែរបស់តិចតួចសម្រាប់កូនពិសេសគឺទឹកចិត្តស្រសាញ់ចំពោះកូនស្រី។

គេចាំបានថារហូតមកដល់ពេលនេះ ប៉ែន ចំរ៉ុងជាឪពុកនៅមិនទាន់បានជួបមុខកូនស្រីផ្ទាល់ម្តងនៅឡើយ។ ការមិនបានជួបមុខកូនស្រីក្រោយពីស្នេហា ក្រោមអេតាស៊ីវិលរបស់ភិន សុដាលីស និងប៉ែន ចំរ៉ុងបានបញ្ចប់កាលពីដើមឆ្នាំ២០១៦ ក្រោយរួមរសជាមួយគ្នាមិនបានមួយឆ្នាំ ដោយបន្សល់ឲ្យភិន សុដាលីសពរពោះកូនក្នុងផ្ទៃ៤ខែ។ ក្រោយលែងលះក្រោមសាលក្រមតុលាការ និងសម្រាលកូនស្រីរួច ភិន សុដាលីសទទួលបានការគាំទ្រ លើកទឹកចិត្តពីក្រុមគ្រួសារ ហើយឪពុកនាងក៏ប្រកាសចុះបញ្ជីទទួលយកកូនស្រីនាងធ្វើជាកូនស្រីម្នាក់ទៀតដែលមានសិទ្ធិទទួលបានចំណែកនៃទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារនេះដែរ៕ វឌ្ឍនា


ចែករំលែក៖