ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងរបួសធ្ងន់ម្នាក់និងស្រាល២នាក់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបានបើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៩-៥០ ត្រង់ចំណុចភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍កើតឡើងរវាងម៉ូតូ និងម៉ូតូដែលធ្វើដំណើរក្នុងទិសដៅខ្វែងគ្នា ដែលម៉ូតូទី១ ម៉ាកហុងដា C125 ស៊េរី ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1M-9411 បានបើកឆ្លងកាត់ផ្លូវជាតិពីកើតទៅលិច ដោយឈ្មោះ អ៊ូ សិទ្ធ ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិត្រពាំងធ្នង់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បានរងរបួសស្រាល និងអ្នករួមដំណើម្នាក់ទៀតឈ្មោះ កៅ វុទ្ធី ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានរងរបួសធ្ងន់ ចំណែកម៉ូតូមួគ្រឿងទៀតម៉ាកហុងដាវ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1G-3609 បើកបរមកពីជើងទៅត្បូង ដោយឈ្មោះ កែម លីម ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសស្រាល ។

ក្រោយពេលកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅឯទីក្រុងភ្នំពេញ ចំណែកម៉ូតូទាំង ០២ គ្រឿងត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋានដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ ភ្នំដា


ចែករំលែក៖