ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនរេចង្កូតទៅបុកក្មេងបណ្តាលឲ្យរងរបួសធ្ងន់រួចបើករត់គេចបាត់ស្រមោល

ចែករំលែក៖

ខេត្តតាកែវ៖ ក្មេងស្ត្រីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុក ខណៈដែលក្មេងស្រីរងគ្រោះកំពុងដើរនៅចិញ្ចើមផ្លូវ កាលពីវេលាម៉ោង ៨ និង ១០ នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ២Km 58 59 ក្នុងភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំរោង បានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ មឿន នីសា អាយុ៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកមកពីត្បូងទៅជើង រេចង្កូតមកបុក ខណៈកុមារីរងគ្រោះកំពុងដើរនៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុរថយន្តបង្កហេតុបានបើករត់គេចបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ៕ ភ្នំដា


ចែករំលែក៖