ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ ដែលហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧វេលាម៉ោង១៦និង១៥នាទី ស្ថិតនៅតាមនៅបណ្តោយផ្លូវជាតិលេខ០៣ ភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ តែត ទី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមានម្ស៉ៅពណ៌ ស ថ្លា ចំនួន ០២ កញ្ចប់ធំ ០៧ កញ្ចប់តូច ថ្នាំប្រភេទWYពណ៌ទឹកក្រូចចំនួន ០៤ គ្រាប់ ម៉ូតូ ០១ គ្រឿងម៉ាក លុយចំនួន66000រៀល ipad០១ គ្រឿង ទូរស័ព្ទ០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ ជាមួយនឹងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕ ភ្នំដា


ចែករំលែក៖