ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួ​ងសាធារណការ៖ ឆ្នាំ​២០២០ កម្ពុជា​នឹង​មាន​រថ​ភ្លើង​រត់​ពីភ្នំ​ពេញទៅបា​ង​កក​

ចែករំលែក៖

ភ្នំពេញ៖ លោក ​វ៉ា​ ស៊ឹម​សូរិយា អ្នក​នាំពាក្យ​ ក្រសួ​ងសាធារណការ និង​ដឹក​ជញ្ជូ​ន បា​នឲ្យ​ដឹង​ថា​ កម្ពុជា​នឹង​មាន​ផ្លូវ​រថភ្លើង​រត់​ត្រង់​ពី​ទីក្រុង​ភ្នំពេញ​ ទៅទី​ក្រុង​បាង​កក​ នៅឆ្នំា ​២០២០ ​ខាង​មុខ​នេះ​។

លោកឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​កំពុង​ពន្លឿនកា​រ​ជួស​ជុល​ផ្លូវ​ដែក​ដែល​បាន​ខូច​ខាត​ពី​ស្រុក​មង្គលបុរី ​តភ្ជាប់​មក​ខេត្តពោធិ៍សា​ត់ ​និង​មក​ភ្នំពេញ ​និង កំពុង​ជួស​ជុល​ស្ថានីយ​មួយ​កន្លែ​ងនៅក្នុង​ក្រុងប៉ោយប៉ែត​ដើម្បី​ឲ្យ​សម្រេច​តាម​ផែន​ការ​របស់​ខ្លួន​មាន​រត់​ភ្លើង​រត់​ត្រង់​ពីភ្នំពេញ​ទៅ​ទីក្រុ​ងបាង​កក​។ ​ផ្លូវ​រថ​ភ្លើងបា​នតភ្ជាប់រួចហើយពី​ក្រុងប៉ោយប៉ែ​តប្រទេសក​ម្ពុជា​ និង​ខេត្តស្រះ​កែវ​ ប្រទេស​ថៃ ​តែដោ​យសា​រប្រទេស​កម្ពុជា​ពុំមានថវិកា​គ្រប់​គ្រាន់​ក្នុង​ការ​ជូស​ជុល​ ទើប​ធ្វើ​ឲ្យ​មាន​ការ​យឺត​យ៉ាវ​ ព្រោះ​ប្រទេស​កម្ពុ​ជាប្រើប្រាស់ថ​វិកា​ជាតិ​ទំាង​មូល​ក្នុង​ការជួស​ជូល​។

លោក​បាន​បន្ថែមថា​ ក្រសួ​ងសេដ្ឋកិច្ចបាន​ទំលាក់​លុយ​ប្រមាណ​ជា ​២០​ លាន​ដុល្លារ​ ហើយ​គម្រោងជួ​សជុលនេះ ​ត្រូវ​ចំណាយ​ប្រមាណជា​ ៣០​ លានដុល្លារទើប​សម្រេច​ជា​ស្ថាព​រ៕


ចែករំលែក៖