ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់សង្ស័យស្រវឹងស្រារអឺលជើងធ្លាក់ចូលទឺកប្រឡាយ បណ្ដាលឲ្យឈ្លក់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិក៏ដូចជាក្មេងឃ្វាលក្របីជួយសង្គ្រោះប៉ុន្តែអកុសសយឹតពេលទៅហើយ។
ហេតុការណ៍ប្រទះឃើញសពនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុង នៅចំណុចភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា បុរសដែលសង្ស័យស្រវឹងស្រាហើយធ្លាក់ចូលទឹកស្រះមានឈ្មោះ ព្រាប វុធ អាយុ៥៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើបានដើរទៅវាលស្រែខាងជើងផ្ទះតែម្នាក់ឯង ដើម្បីយកគោទៅចងឲ្យស៊ីស្មៅដូចរាល់ដង ហើយម្នាក់ៗមិនបានចាប់អារម្មណ៍អ្វីនោះទេ លុះនៅពេលកើតហេតុ ស្រាប់តែមានក្មេងប្រទះឃើញជនរងគ្រោះក្នុងស្រះទឹក ក៏បង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាប្រាប់ក្រុមគ្រួសាររងគ្រោះ និងរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានមកពិនិត្យសាកសព។
តាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា សមត្ថកិច្ចស្រុក និងនគរបាលប៉ុស្តិ៍ គ្រូពេទ្យ ព្រមទាំងនគរបាលជំនាញបានមកពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជារអឺលជើងធ្លាក់ចូលស្រះទឹកមែន ដោយស្រវឹងស្រា ហើយមិនមានស្លាកស្នាមអ្វីជារឿងឃាដកម្មនោះទេ។
ក្រោយពីពិនិត្យរួចសមត្ថកិច្ចនគរបាលបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច