ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋខេត្តកំពតរិះគន់ដល់ថៅកែរោងចក្រផលិតស្បែកជើងពូចិនខេមបូឌា ជ្រើសរើសកម្មករក្នុងលក្ខខណ្ឌតឹងរុឹងជ្រុល

ចែករំលែក៖

ខេត្តកំពត ៖ រោងចក្រផលិតស្បែកជើង ពូចិនខេមបូឌា Co L t d. ស្ថិតក្នុងស្រុកកំពង់ ត្រាចជារោងចក្រដ៏ធំ និងមានអគារជា ច្រើនខ្នង ហើយប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តនេះសង្ឃឹមថា ពួកគាត់នឹងទទួល បានការងារធ្វើ ក្រែងបានប្រាក់កម្រៃខ្លះដោះស្រាយជីវភាពគ្រួសារ ។ តែផ្ទុយទៅ វិញ ពួកគាត់បែរជាខកចិត្ត ដោយសារ តែនាយករដ្ឋបាលរោងចក្រនេះ ជ្រើសរើស កម្មករមានលក្ខខណ្ឌតឹងរុឹងជ្រុល ធ្វើឲ្យពួកគាត់គ្មានឱកាសបានចូលបម្រើការងារនៅរោងចក្រមួយនេះទេ ព្រោះពួកគាត់រៀន បានតិចតួច ។ ចំណែកឯលក្ខខណ្ឌដែល នាយករដ្ឋបាលត្រូវការជ្រើសរើសគឺលុះត្រាតែមានកម្រិតវប្បធម៌ចាប់ពីថ្នាក់ទី១០-១១ឡើងទៅ ទើប ទទួលយកពាក្យសុំចូលធ្វើការទៅពិនិត្យ ។

ពលរដ្ឋបាននិយាយថា បើសិនជាពួកគាត់រៀនបានថ្នាក់ខ្ពស់នោះក៏មិនទៅដាក់ពាក្យបម្រើការងារ មាន ឈ្មោះជាកម្មករដែរ ពួកគាត់នឹងទៅដាក់ពាក្យរកការងារល្អៗ មានប្រាក់ខែច្រើនធ្វើទៅហើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋ ក៏សូមសំណូមពរដល់លោក ចាន់ ចេស្ដា អភិបាលនៃគណៈអភិបាលខេត្តកំពត និងមន្រ្តីពាក់ព័ន្ធទាំងអស់ មេត្តាពិនិត្យទុក្ខ កង្វល់របស់ប្រជាពលរដ្ឋនេះផង ព្រោះ ប្រជាពលរដ្ឋមួយចំនួនតូចមិនបានរៀន សូត្រជ្រៅជ្រះនោះទេ ដើម្បីឲ្យពួកគាត់ មានឱកាសធ្វើការងាររកប្រាក់ផ្គត់ផ្គង់ក្នុង គ្រួសារ ៕ សហការី


ចែករំលែក៖