ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព រំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ ១១ឆ្នាំម្នាក់បានសម្រេចដែលករណីឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៧ ស្ថិតក្នុងឃុំត្រពាំងសាប ស្រុក បាទី ខេត្តតាកែវ ។
តាមសម្តីសមត្ថកិច្ចស្រុកបាទីបានឲ្យ ដឹងថា ជនសង្ស័យឈ្មោះ យិន យី អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំខាងលើ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១១ឆ្នាំ ។
សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី៨ ខែ តុលា ឆ្នាំ២០១៧ ជនសង្ស័យខាងលើបានផ្លោះរបងចូលទៅក្នុងផ្ទះក្មេងស្រីរងគ្រោះរួច បានបង្ខំរំលោភសេពសន្ថវៈព្រមទាំងគំរាមថា បើហ៊ានតែប្រាប់ឪពុកម្តាយគេនឹង សម្លាប់ចោល។ លុះក្រោយពេលធ្វើសកម្មភាពរំលោភរួចជនសង្ស័យក៏បានរត់គេច ខ្លួនបាត់ បន្ទាប់មកក្មេងស្រីរងគ្រោះបានប្រាប់ទៅឪពុកម្តាយក៏បានទៅដាក់ពាក្យ បណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកបាទី រហូតមកដល់ថ្ងៃខែខាងលើ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនាំទៅកាន់អធិការដ្ឋាន នគរបាលស្រុកដើម្បីសួរនាំ ។
ជនសង្ស័យសមត្ថកិច្ចជំនាញបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ ភ្នំដា