ព័ត៌មានទាន់ហេតុការណ៍៖

ទូរស័ព្ទមានរាងតូចច្រឡឹង និងមានឧបករណ៍ fidget spinner

ចែករំលែក៖

ប្រដាប់ក្មេងលេងដែលពេញនិយមបំផុតនៅឆ្នាំ 2017 គឺស្ទើរតែប្រាកដជាអ្នកដែលលេងមិនចេះឆ្អែត។ សម្រាប់រយៈពេលដ៏ខ្លី វាមានគ្រប់ទីកន្លែង: លក់នៅផ្សារទំនើប ហាង dodgy corner ហើយជាទូទៅគ្រប់ទីកន្លែងដែលអ្នកអាចចំនាយលុយ។ Kim Kardashian មាន version យីហោផ្ទាល់ខ្លួនរបស់នាង ហើយ Arcade Fire ថែមទាំងដាក់អាល់ប៊ុមថ្មីរបស់ពួកគេលក់មួយក្នុងតម្លៃ 109 ដុល្លារ។ មានអ្នកប្រើប្រាស់ម្នាក់បានលេងជាមួយនឹងទូរស័ព្ទហើយក៏ជា fidget spinner គេអាចបង្វិលវានិងធ្វើឱ្យវានៅលើច្រមុះបានក្នុងពេលតែមួយ។

ទូរស័ព្ទនេះផលិតដោយក្រុមហ៊ុន Hong Kong-based Chilli International ។ យើងបានឃើញវានៅលើ Reddit នៅសប្តាហ៍នេះប៉ុន្តែ PhoneRadar បានចាប់ដៃគ្នាសហការគ្នាជាមួយឧបករណ៍នេះ កាលពីខែកញ្ញា។ ទូរស័ព្ទនេះមានអេក្រង់ទំហំ 1,4 អ៊ីញមានប្រាំមួយពណ៌ និងមានអង្គចងចាំខាងក្នុង 32 មេកាបៃ អ្នកអាចពង្រីកទំហំអង្គចងចាំរហូតដល់ 8GB ជាមួយកាតអេសឌី។ វាជាទូរស័ព្ទ basic phone គ្មានកម្មវិធី app ។ ទោះបីជាវាមានកម្មវិធី web browser និង Bluetooth ។ វាមានតម្លៃ 20 ដុល្លារហើយបច្ចុប្បន្នកំពុងលក់តែនៅឥណ្ឌាប៉ុណ្ណោះ ប៉ុន្តែមានទូរស័ព្ទស៊េរី fidget spinner phone ថ្មីជាច្រើនទៀតនៅលើ Amazon ។

Fidget spinner ត្រូវបានគេសន្មតថាជួយក្នុងការកាត់បន្ថយថប់បារម្ភ ដូច្នេះប្រសិនបើអ្នកកំពុងមានការហៅទូរស័ព្វភាពតានតឹងជាមួយឪពុកម្តាយរបស់អ្នក បង្វិលទូរស័ព្ទបន្ទាប់ពីការសន្ទនាអាចជួយបាននិងមានដាក់លក់ក្នុងតម្លៃ 20 ដុល្លារ។ ហើយប្រសិនបើទូរស័ព្ទ fidget spinner មិនមែនជាចំណូលចិត្តរបស់អ្នក អ្នកអាចសាកល្បងលេងល្បែងមួយផ្សេងទៀត៕ ហេង លក្ខិណា


ចែករំលែក៖