ខេត្តកណ្ដាល៖ នៅលើលោកនេះពិតជាមានរឿងដែលស្មានមិនដល់ដែលស្រ្តីដាច់ចិត្តចាកចោលប្តី និងកូនស្រីទៅរួម មេត្រីយ៉ាងត្រេកត្រអាលជាមួយប្រុស ស្នេហ៍នៅក្នុងផ្ទះសំណាក់ពេលឃើញនឹងភ្នែកប្រពន្ធដែលធ្លាប់ឱបនឹងទ្រូង តើប្ដីឯ ណាទ្រាំបាន?
ជាក់ស្ដែងរឿងរ៉ាវផិតក្បត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខ ែតុលា ឆ្នាំ២០១៧ នៅផ្ទះសំណាក់យីហោ ឧដុង្គមហាហេង ក្នុងភូមិចតុទិស ឃុំវិហារ ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។
នេះចាត់ទុកថា ប្ដីមានចិត្តបុណ្យហើយ ដែលមិនប្រើហិង្សាពេលឃើញប្រពន្ធនាំប្រុសស្នេហ៍ទៅរួមមេត្រីក្នុងផ្ទះសំណាក់នោះប្ដីបានត្រឹមសម្រេចចិត្តប្ដឹងសមត្ថកិច្ចឲ្យឃាត់ជាក់ស្ដែងតែប៉ុណ្ណោះ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្ដ្រីដែលផិតប្ដីទៅដេកជាមួយសហាយក្នុងផ្ទះ សំណាក់ ហើយត្រូវប្ដីតាមទាន់នោះឈ្មោះ ជុំ សង់ទី អាយុ៣០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិឃ្នង ឃុំអូរឫស្សី ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង។ ចំណែកប្រុស ស្នេហ៍ឈ្មោះ សេត អះម៉ាត់ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរលក់គុយទាវ មានទីលំនៅភូមិព្រៃនីស ឃុំឈូកស ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
បើតាមប្ដីជាជនជាតិខ្មែរអ៊ិស្លាមមានមុខ របរពេទ្យធ្មេញបានរៀបរាប់ឲ្យដឹងថា នៅ ក្នុងអំឡុងឆ្នាំ២០០២គាត់និងប្រពន្ធបានរៀងការ ដោយបានចុះអេតាស៊ីវិលត្រឹមត្រូវ ហើយរួមរស់ជាមួយគ្នារហូតបានកូនស្រី២នាក់ ។
បុរសជាប្ដីបានបន្តថា នៅដើមឆ្នាំ ២០១៦ គាត់មានការសង្ស័យលើប្រពន្ធ របស់គាត់មានចិត្តផិតក្បត់លួចលាក់ជាមួយបុរសម្នាក់ឈ្មោះ សេត អះម៉ាត់ ជាហេតុ ធ្វើឲ្យរូបគាត់បានតាមដានប្រពន្ធ។ រហូត ដល់ថ្ងៃកើតហេតុខាងលើពេលបាត់ប្រពន្ធពីផ្ទះគាត់បានតាមដានស្រាប់តែរកឃើញនៅផ្ទះសំណាក់យីហោឧដុង្គមហាហេង។ ពេលឃើញភ្លាមរូបគាត់ស្ទើរគាំងបេះដូងពេលទាន់ប្រពន្ធកំពុងឡើងឋានសួគ៌ជាមួយ ប្រុសស្នេហ៍ក្នុងផ្ទះសំណាក់ក៏បានរត់ទៅប្តឹងសមត្ថកិច្ចផ្ទាល់មាត់ឲ្យជួយធ្វើអន្តរាគមន៍។ ភ្លាមៗនគរបាលប៉ុស្តិ៍វិហារហ្លួងបានចុះទៅឃាត់ខ្លួនប្រពន្ធនិងប្រុសស្នេហ៍យកមកសាកសួរ ។
ក្រោយពីឃើញអំពើផិតក្បត់ជាក់ស្ដែងនៅនឹងភ្នែកសមត្ថកិច្ចបានសម្រេចនាំខ្លួនស្ដ្រី និងបុរសជាសហាយយកទៅឃុំខ្លួននៅអធិការដ្ឋានស្រុកពញាឮ និងបានឲ្យ បុរសជាប្ដីដាក់ពាក្យបណ្ដឹងតាមច្បាប់ ។
បន្ទាប់ពីសាកសួរអ្នកទាំង២នាក់បាន ឆ្លើយសារភាពថា ខ្លួនទាំង២នាក់ពិតជាបាន លួចលាក់ស្រឡាញ់គ្នា ព្រមទាំងបានរួមភេទ ជាមួយគ្នាច្រើនលើកច្រើនសាទៀតផង។
រឿងផិតរឿងក្បត់នៅក្នុងសង្គមខ្មែរ បច្ចុប្បន្ននេះជាសញ្ញានៃការរអិលធ្លាក់ចុះ នៃតម្លៃសីលធម៌សង្គមគួរឲ្យព្រួយបារម្ភ ជាពិសេសកម្រិតនៃការគោរពស្រឡាញ់វប្ប ធម៌ និងទំនៀមទម្លាក់ដ៏ថ្លៃថ្នូរកំពុងរសាត់ចេញពីព្រឹលឹងកូនខ្មែរយើងហើយ ។
ដោយមានការសម្របសម្រួលពីអាជ្ញា ធរមានសមត្ថកិច្ចបុរសជាប្តីបានស្ម័គ្រចិត្ត ទទួលយកភរិយាដែលផិតក្បត់នោះទៅរួម រស់ជាមួយគ្នាវិញក្នុងពេលដែលបុរសជា សហាយក៏ត្រូវបានប្រពន្ធរបស់ខ្លួនតាមឲ្យ ត្រឡប់ទៅផ្ទះវិញ។ បើនិយាយទៅរឿង នេះគ្មានអ្នកខុស គ្មានអ្នកត្រូវដោយបុរស ជាសហាយបានរួចខ្លួនទៅរួមរស់ជាមួយ ប្រពន្ធកូន រីឯនាងដែលផិតក្បត់ប្តីក៏ត្រូវ បានប្តីព្រមទទួលយកជាភរិយាស្របច្បាប់ ដដែល លៃយ៉ាងណាកុំឲ្យតែនាងបន្តផិត ក្បត់ទៀតប៉ុណ្ណោះ ៕ ស្អាងជ័យ