ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចិននឹងមានកំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងឆ្នាំនេះ

ចែករំលែក៖

បើទោះបីប្រទេសចិនប្រឈមមុខបញ្ហាពាណិជ្ជកម្មជាមួយនឹងអាមេរិក ក៏ដូចជា កាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូង តាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ តែកំណើតសេដ្ឋកិច្ច របស់ចិន នៅតែរីកចម្រើនខ្ពស់ដដែល។ នៅពេលនេះដែរ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្កើនការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចចិន សម្រាប់ឆ្នាំ២០១៧នេះ កើន ឡើងដល់ ៦,៨ភាគរយ។

តាមគេហទំព័រ Japan Today នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៧ បានផ្សាយថា មូលនិធិរូបិយ វត្ថុអន្ដរជាតិ “IMF” បាន បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ច របស់ខ្លួនសម្រាប់ប្រទេសចិន ហើយក៏ បានព្រមានម្តងទៀត អំពីហានិភ័យដែលកើតចេញពីការបង្កើនបំណុលនៅក្នុង ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២លើពិភពលោក។

ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយបង្អស់ របស់មូលនិធិផ្តល់ឲ្យលោក ស៊ី ជីនពីង (Xi Jinping) ជាប្រធានាធិបតី ចិន ប៉ុន្តែក៏ជាការព្រមានមួយ នៅពេល ដែលលោកត្រៀមខ្លួន ទទួលអាណត្តិ៥ ឆ្នាំទី២ ជាលេខាបក្សបក្សកុម្មុយនិស្តចិន នៅឯសមាជដ៏ធំមួយនៅសប្តាហ៍ក្រោយ។

របាយការណ៍នេះ ក៏មានគម្រោងពង្រឹង កំណើនសេដ្ឋកិច្ចនៅទូទាំងអាស៊ី ដែល បង្កើនការព្យាករណ៍សម្រាប់ប្រទេសជប៉ុន ប៉ុន្តែបានកាត់បន្ថយវាសម្រាប់ប្រទេស ឥណ្ឌា។ មូលនិធិនេះរំពឹងថា សេដ្ឋកិច្ច របស់ប្រទេសចិននឹងកើនឡើង៦,៨ភាគ រយនៅឆ្នាំនេះ ពោលគឺកើនឡើងហួស ពីការប៉ាន់ស្មានពីមុន៦,៧ ភាគរយ ដោយសារតែកំណើនដែលបានកត់សម្គាល់នៅក្នុងឆមាសទី១។

ប្រសិនបើអត្រាកំណើននេះនឹងកើនឡើង៦,៧ភាគរយកាលពីឆ្នាំមុន ដែលនេះ ជាកំណើនយឺតបំផុតរបស់ចិន ចាប់តាំងពី ឆ្នាំ១៩៩០មក។ សម្រាប់ឆ្នាំ២០១៨ IMF បានបង្កើនការព្យាករណ៍ដល់ ៦,៥ភាគ រយពីការព្យាករណ៍សេដ្ឋកិច្ចពិភពលោក នៅខែកក្កដា ដែលបានព្យាករណ៍ថា នឹង កើនឡើង៦,៤ភាគរយ៕ ម៉ែវ សាធី


ចែករំលែក៖