ខេត្តបាត់ដំបង៖ បុរសជាជនជាតិខ្មែរ២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យក្នុងស្រុកខ្លងហាត ប្រទេសថៃ ដើម្បីសង្គ្រោះបន្ទាន់បន្ទាប់ពីពួកគេទាំង ២នាក់នេះឆ្លងដែនចូលទៅលួចមាន់នៅ ក្នុងកសិដ្ឋានរបស់ពលរដ្ឋថៃ ។
យោងតាមរបាយការណ៍របស់កម្លាំង កងទ័ពការពារព្រំដែនជួរមុខកម្ពុជាបានឲ្យដឹងថា កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៧ ប៉ុស្តិ៍ព្រំដែនជួរមុខ គីឡូ៩បានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីឈ្មោះ ឡាក់ ឌី មន្ត្រីសឹករងប្រចាំការ ខទី១ នៅចំណុចភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូនបានប្រាប់ថា មានប្រជា ពលរដ្ឋខ្មែរ២នាក់ត្រូវបានប្រជាពលរដ្ឋថៃ បាញ់ឲ្យរងរបួសនៅក្នុងទឹកដីថៃត្រង់ចំណុច កងវ៉ាក្នុងភូមិរ៉ាសូភី ឃុំខ្លងហាត ស្រុកខ្លង ហាត ខេត្តស្រះកែវ ជាប់នឹងខ្សែបន្ទាត់ ព្រំដែនថៃ-កម្ពុជា ។
ក្រោយពីបានទទួលបានព័ត៌មាននេះភ្លាមកម្លាំងទ័ពកម្ពុជាបានទៅដល់កន្លែង ភូមិអូរល្វា ឃុំជ្រៃសីមាដើម្បីត្រួតពិនិត្យ និង សាកសួរទៅលើឈ្មោះ ម៉ៅ ចន្ធី ភេទប្រុស អាយុ៣០ឆ្នាំ ដែលបានដើរមកពីបេះម្ទេស ឲ្យថៅកែថៃ។ លុះដល់ពេលត្រឡប់មកវិញ ដល់ចំណុចព្រៃរបោះគាត់បានឃើញជន រងគ្រោះ២នាក់កំពុងដេកដួលក្នុងថ្លុកឈាមក្រោយពេលសួរនាំទើបដឹងថាពួកគេបានលបឆ្លងដែនចូលទៅលួចមាន់ក្នុងកសិដ្ឋាន របស់ប្រជាពលរដ្ឋថៃ ហើយត្រូវពួកគេ បាញ់តែម្តង។
ប្រភពបានឲ្យដឹងថា ជនជាតិខ្មែរទាំង២ នាក់នោះឈ្មោះ ស្រី ភក្តី អាយុ២៩ឆ្នាំ រស់ នៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងឈ្មោះ រឿម រឹម ហៅ ង៉ោល អាយុ៣០ឆ្នាំ ជាប្រជាពលរដ្ផរស់នៅ ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ។
នៅពេលនោះដែរកម្លាំងកម្ពុជាបាន ទាក់ទងទៅភាគីថៃដើម្បីចង់ដឹងថា តើជន រងគ្រោះទាំង២នាក់នោះឥឡូវនៅទីណា?ដោយព័ត៌មានដែលទទួលបានគឺត្រូវបានទាហានថៃដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុកខ្លងហាត ខេត្តស្រះកែវ ហើយ គេមិនទាន់ដឹងថា រហូតមកទល់នឹងពេលនេះអាការរបស់ពួកគេទាំង២នាក់យ៉ាងណាទៅហើយនោះទេ ៕ ហេង នរិន្ទ្រ