ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត

ចែករំលែក៖

យុទ្ធនាការឃោសនាបោះឆ្នោតសភា ជប៉ុនបានចាប់ផ្តើមហើយ នៅថ្ងៃទី១០ ខែតុលា។ សកម្មភាពបោះឆ្នោតមុនកំណត់ ត្រូវបានអ្នកវិភាគចាត់ទុកថា នាយករដ្ឋ មន្ត្រី ស៊ីនហ្សូ អាបេកំពុងតែខិតខំធ្វើឲ្យ គណបក្សប្រឆាំងចុះខ្យោយ ក្នុងពេល ដែលមានពលរដ្ឋគាំទ្រគណបក្សកាន់ អំណាចកាន់តែច្រើនឡើង។ លោក ស៊ីន ហ្សូ អាបេ អាចនឹងជាប់ឆ្នោតដឹកនាំរដ្ឋា ភិបាល៥ឆ្នាំទៀត។

ការបោះឆ្នោតសភានឹងត្រូវរៀបចំឡើងនៅថ្ងៃទី២២ ខែតុលាខាងមុខ គឺជាការ ប្រជែងគ្នាយ៉ាងស្វិតស្វាញ រវាងគណបក្ស កាន់អំណាច LDP របស់លោក ស៊ីនហ្សូ អាបេ នឹងគណបក្សថ្មី ទើបតែបង្កើតឡើង ប្រហែលមួយខែ មានឈ្មោះថាគណបក្ស សង្ឃឹម ដឹកនាំដោយអភិបាលក្រុងតូក្យូ Yuriko Koike។ លោកស្រី Yuriko Koike ធ្លាប់ជាតំណាងរាស្ត្រនៅក្នុងគណបក្ស កាន់អំណាចរបស់លោក ស៊ីនហ្សូ អាបេ ដែលជាបុគ្គលមានសមត្ថភាពអាចក្លាយ ជានាយករដ្ឋមន្ត្រីស្រីដំបូងរបស់ជប៉ុន។

នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានបញ្ជាក់ថា លោកចាំបាច់ត្រូវតែធ្វើឲ្យ ថ្មីឡើងវិញនូវកិត្តិយសរបស់ខ្លួន ដើម្បីដោះស្រាយវិបត្តិជាតិកើតចេញពីការគំរាមកំហែងដោយមីស៊ីលរបស់កូរ៉េខាងជើង ក៏ដូចជាពលរដ្ឋចាស់កើនឡើង ចំណែក ទារកកើតមកតិចដែលជាក្តីកង្វល់យ៉ាង ខ្លាំងសម្រាប់ពលរដ្ឋជប៉ុនអាចនឹងត្រូវ សាបសូន្យនៅលើពិភពលោកនាពេល អនាគត។

លោក ស៊ីនហ្សូ អាបេ អាយុ៦៣ឆ្នាំ បានអំពាវនាវឲ្យមានការបោះឆ្នោតមុន អាណត្តិ ក្នុងពេលដែលគណបក្សប្រឆាំងមានការបែកបាក់ផ្ទៃក្នុង និងការគាំទ្រធ្លាក់ ចុះ។ ប៉ុន្តែវត្តមានរបស់គណបក្សថ្មីគឺជា ឧបសគ្គយ៉ាងធំធេងដល់លោក ស៊ីនហ្សូ អាបេ៕ ម៉ែវ សាធី


ចែករំលែក៖