ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកចំពីមុខគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខទាំងសងខាង

ចែករំលែក៖

ភ្នំពេញ: រថយន្តម៉ាកព្រុសបុករថយន្តម៉ាកបាឡែន ចំពីមុខគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខទាំងសងខាង តែមិនបណ្ដោយឲ្យមានមនុស្សរងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដាយផ្លូវ ព្រះសីហនុកែវផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃេីញបុរសម្នាក់បានបើករថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AM-7489 ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន លុះដល់ចំណុច កើតហេតុខាងលើ បានជែងរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ហើយក៏ជ្រុលទៅបុកជាមួយរថយន្តម៉ាក កាមរីបាទ្បែន ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2AJ-8744 ចំពីមុខគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខទាំងសងខាងតែមិនបណ្ដោយឲ្យមានមនុស្សរងរបួសនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង ដោយឲ្យភាគីទាំងសងខាងនិយាយដោះស្រាយគ្នា ទើបខាងម្ចាស់រថយន្តព្រុស ព្រមយករថយន្តកាមរីបាទ្បែនយកទៅជួសជួលឲ្យដើម្បីបញ្ចប់រឿង ៕ ស រស្មី


ចែករំលែក៖