ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចចុះបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តរបស់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច ចុះបង្រ្កាបនេសាទប្រភេទដាក់ដាយកាត់ប្រឡាយទឹក នៅក្នុងភូមិសាស្រ្តរបស់ខ្លួនបានចំនួន ៣កន្លែងផ្សេងៗគ្នា ដោយរុះរើរឹបអូសយកវត្ថុតាងមករក្សាទុកមួយចំនួនផងដែរ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចប្រឡាយទឹក ស្ថិតក្នុងភូមិកោះខ្ជាយ ភូមិថ្មី និងភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចដែលបានចុះអនុវត្តការងារខាងលើបានឲ្យដឹងថា ជាលទ្ធផល កម្លាំងបានអនុវត្តដោយរុះរើឧបករណ៍ស្បៃត្រងត្រី(ដាយ) ដាក់បិទជិតនៃប្រឡាយទឹក ដែលធ្វើឲ្យត្រីមិនអាចរត់រួចនោះឡើយ ។

ប្រភពថា សមត្ថកិច្ចរុះរើបាន៣កន្លែងហើយមានចំនួន៣ភូមិនោះដែរ នៃឃុំរំលេច យកវត្ថុតាងមួយចំនួនយកមករក្សាទុក៕ ប៉ឹម ពិន


ចែករំលែក៖