ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងមែនតានេះ! ចាប់រំលោភគេបានសម្រេចរហូតដល់២នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យវ័យ៦៨ឆ្នាំម្នាក់ល្បួងក្មេងស្រីដល់ទៅ២នាក់រំលោភរហូតបានសម្រេចអស់រយៈពេលជាច្រើនខែ ចុងក្រោយបែកការត្រូវសមត្ថកិច្ចក្របួចយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១៨និង១០នាទី ថ្ងៃព្រហស្បត៍ ទី១២ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើចាប់ខ្លួនឈ្មោះ គិត ចាន់ថុល ហៅសោរ ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ។ ចំណែកឯក្មេងស្រីរងគ្រោះទាំង២នាក់ទី១-ឈ្មោះ វ ស.ន ភេទស្រី អាយុ១៤ឆ្នាំ ។ ទី២-ឈ្មោះ ផ ស.រ ភេទស្រី អាយុ១៦ឆ្នាំ ។

ប្រភពដដែលបន្ដថា ក្រោយពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលកោះចិនទទួលបានពាក្យបណ្ដឹងពីឪពុកម្ដាយក្មេងស្រីគ្រោះទាំង២នាក់រួចមក ភ្លាមនោះកម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ គិត ចាន់ថុល ដើម្បីមកធ្វើការសួរនាំ ។ ក្រោយពីសួរនាំរួចហើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួងលោមក្មេងស្រីរងគ្រោះទាំង២នាក់រំលោភពិតប្រាកដមែន ។

ប្រភពដដែលបានបន្ដទៀតថា តាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះឈ្មោះ ផ ស.រ បានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួងលោមរូបគេរហូតរំលោភបានសម្រេចចំនួន៤ដងមកហើយ ចាប់តាំងពីអំឡុងខែមិនថុនា ឆ្នាំ២០១៧រហូតមកបច្ចុប្បន្ន ហើយថែមទាំងឲ្យលុយទៅរូបគេចំនួន១ម៉ឺរៀលផងដែរ ដើម្បីបំបិតមាត់កុំឲ្យឪពុកម្ដាយដឹង ។ ចំណែកឯក្មេងស្រីរងគ្រោះម្នាក់ទៀតឈ្មោះ វ ស.ន បានរៀបរាប់ថា រូបនាងគឺត្រូវបានជនសង្សយ័បានលួងលោមរហូតចាប់រំលោភលើរូបនាងបានសម្រេចចំនួន១លើក គឺចាប់តាំងពីអំឡុង បុណ្យចូលឆ្នាំខ្មែរមក ម្លេះ និងហាមជនរងគ្រោះមិនអោយនិយាយប្រាប់គេទៀតផង។ លុះហូតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ដោយក្មេងស្រីរងគ្រោះទាំង២នាក់មានការភ័យព្រួយបារម្ភ ទើបសម្រេចចិត្ដប្រាប់រឿងរ៉ាវទាំងប៉ុន្មានដល់ឪពុកម្ដាយដឹង ។ ក្រោយពីដឹងរឿងរ៉ាវទាំងអស់ហើយ ភ្លាមនោះឪពុកម្ដាយជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងប្ដឹងនគរបាលរដ្ឋបាលតែម្ដង ។

ជនសង្ស័យឈ្មោះ គិត ថុល បានសរភាពប្រាប់ទៀតថា កន្លងមកចាប់តាំងពីថ្ងៃមិនចាំ អំឡុងខែមិថុនា ឆ្នាំ២០១៧ រូបគេពិតជាធ្លាប់បានធ្វើសកម្មភាពលួងលោមល្បួងរំលោភសេពសន្ថវៈជាមួយក្មេងស្រីរងគ្រោះឈ្មោះ ផ ស.រ ចំនួន៤លើកមែន តែមិនបានដល់ស៊ីជម្រៅនោះ ដោយគ្រាន់តែបបោសអង្អែលតែខាងក្រៅតែប៉ុណ្ណោះ និងចំពោះក្មេងស្រីម្នាក់ទៀតឈ្មោះ វ ស.ន វិញគឺបានត្រឹមតែ បបោសអង្អែលតែខាងក្រៅដូចគ្នាដែរ គឺមិនបានស៊ីជម្រៅអ្វីលើសលប់នោះទេ ហើយមូលហេតុដែលនាំអោយជនសង្ស័យនិងជនរងគ្រោះមានការទំនាក់ទំនងជាមួយគ្នា និងរហូតដល់កើតមានបទល្មើសខាងលើកើតឡើង គឺដោយសារតែជនរងគ្រោះធ្លាប់ចេញចូលផ្ទះជនសង្ស័យដើម្បីខ្ចីលុយនិងទៅកត់កន្ទុយលេខ ។

ក្រោយពីសមត្ថកិច្ចបានធ្វើការសួរនាំរួចហើយ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖