ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិករងការដាក់ទណ្ឌកម្មពីធម្មជាតិនិងមនុស្សជាតិហើយ

ចែករំលែក៖

ភ្លើងឆេះព្រៃសម្លាប់មនុស្សកើនឡើងដល់៣១នាក់ នៅកាលីហ្វ័រញ៉ា អាមេរិក គឺជាគ្រោះថ្នាក់មួយចំពោះអាមេរិក ក្រោយពេលប្រទេសនេះទទួលរងការវាយប្រហារដោយព្យុះពីរផ្សេងគ្នា គឺព្យុះហាវាយ និងព្យុះអាយម៉ា បំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតជាច្រើន។ ក្រៅពីនេះអាមេរិកទើបតែរងការបាញ់ប្រហារជាប្រវត្តិសាស្ត្រនៅទីក្រុងឡាសវីហ្គាសសម្លាប់មនុស្ស៥៩នាក់ និង ជាង៥០០នាក់រងរបួស។ នេះជាការដាក់ទណ្ឌកម្មទៅលើអាមេរិកឬ?

អាមេរិកធ្លាប់តែដាក់ទណ្ឌកម្មទៅលើប្រទេសដទៃ និងធ្វើសង្គ្រាមសម្លាប់ពលរដ្ឋស្លូតត្រង់នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ។ នៅក្នុងរបាយការណ៍ដែលបានប្រកាសនាពេលកន្លងមកបង្ហាញឲ្យឃើញថា កម្លាំងទាហានអាមេរិកបានសម្លាប់មនុស្សច្រើនជាងគេបង្អស់លើពិភពលោក គឺចាប់តាំងពីសង្គ្រាមលោកលើកទីពីរមកអាមេរិកឈរលំដាប់ទីមួយពីការសម្លាប់មនុស្សច្រើនជាងគេបំផុត។ ជាក់ស្តែងនៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន អីរ៉ាក់ សីរីជាដើមទាហានអាមេរិកបានសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន។

ពេលនេះកម្មពៀរបានកើតឡើងដល់អាមេរិកដោយក្នុងរយៈពេលខ្លីប៉ុណ្ណោះអាមេរិកត្រូវខាតបង់ ទឹកប្រាក់រាប់សិបពាន់លានដុល្លារ និងអាយុជីវិតមនុស្សជាច្រើនដោយការវាយប្រហារដោយព្យុះហាវាយ និងព្យុះអីម៉ា ក៏ដូចជាការបាញ់ប្រហារសម្លាប់មនុស្សជាច្រើននៅទីក្រុងឡាសវីហ្គាស។

ពាក់ព័ន្ធនឹងភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកបានបណ្ដាលឲ្យមនុស្សស្លាប់ កើនឡើងយ៉ាងហោចណាស់ ៣១នាក់ និង ២០០នាក់ទៀត បាត់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។

លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានលើកឡើងថា រដ្ឋាភិបាលសហព័ន្ធនឹងមានវត្តមាននៅទីនោះសម្រាប់ប្រជាជននៅរដ្ឋកាលីហ្វ័រលីញ៉ានៅពេលដែលភ្លើងឆេះព្រៃបានឆាបឆេះតំបន់ចំនួន ២ របស់រដ្ឋខាងលើនេះ។

អភិបាលរដ្ឋកាលីហ្វ័រញ៉ាបានប្រកាសពីភាពអាសន្នមួយក្រោយពីមានហេតុការណ៍ដ៏អាក្រក់នេះ ហើយចំនួនអ្នកស្លាប់ អាចនឹងបន្ដកើនឡើងទៀតដោយសារតែចំនួនអ្នកបាត់ខ្លួននៅមានច្រើន៕ ម៉ែវ សាធី

 


ចែករំលែក៖