ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀន២នាក់នៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ រយៈពេល៣ថ្ងៃ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនស្រុកបារាយណ៍ បានចុះបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀនបាន២នាក់ មួយនៅត្រង់ចំណុចផ្លូវជាតិលេខ៦ ភូមិអូសួរស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ កាលពីវេលាម៉ោង ១៧និង៤០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ និងមួយទៀតនៅចំណុច អូរស្វាយ ភូមិជាំត្រាច ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពី វេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៣ ខែតុលា ​ឆ្នាំ២០១៧ ។

លោកវរសេនីយ៍ត្រី កែ កញ្ញនា អធិការរងស្រុកបារាយ៍បានឲ្យដឹងថា​ មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម មានឈ្មោះ យូ ហាន ភេទប្រុស អាយុ១៦ឆ្នាំនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

វត្ថុតាងចាប់យករួមមាន: ម្សៅក្រាមពណ៌ សថ្លាសារធាតុញៀនចំនួន២កញ្ចប់តូច, ទូរស័ព្ទដៃចុចពិល ពណ៌ខ្មៅ១គ្រឿង និងម្នាក់ទៀតឈ្មោះ ដេត សុខេង(ខួច) ភេទប្រស អាយុ១៩ឆ្នាំនៅ ភូមិបឹងកណ្ដាល ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានវត្ថុតាង: ម្សៅក្រាមពណ៌ សថ្លាសារធាតុញៀនចំនួន០៣កញ្ចប់តូច, ទូរស័ព្ទដៃចុចពិល១គ្រឿង ។

ក្រោយឃាតខ្លួន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តកំពង់ធំចាត់ការតាមផ្លូវច្បាប់នៅរសៀលថ្ងៃ​ទី១៣ ខែតុលា ឆ្នាំ២០១៧ ៕ ប៊ុន រិទ្ធី​


ចែករំលែក៖