ខេត្តស្វាយរៀង៖ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន៣៤៦នាក់ មកពី២១ភូមិក្នុងឃុំដូងត្រូវរៀបចំពិធីប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀង ក្រោមអធិបតី លោក ហុង វិណុល អនុប្រធានគណៈពង្រឹងស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូង កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។
ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាឃុំដូង បានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដូង និងមានការអញ្ជើញចូលរួមពីអនុប្រធានគណៈពង្រឹងឃុំ-ភូមិ ប្រធាន-អនុប្រធានបក្សឃុំ-ភូមិក្រុមការងារទាំង២២ភូមិ។
តំណាងអោយសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន៣៤៦នាក់ បានលើកឡើងបញ្ជាក់ពីការសម្រេចចិត្តមកចូលរួមជាមួយCPPដោយសារការសង្កេតតាមដាននៃពួកគាត់យល់ឃើញថា៖ រាល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមានការរីកចម្រើន ការមានអភិវឌ្ឃន៍ជឿនលឿន ស្គាល់ពីសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាន ផ្តល់នូវសុខសន្តិភាព និងមានគោលនយោបាយដ៏ត្រឹមត្រូវបំផុត។
លោក ហុង វិណុល អនុប្រធានគណៈពង្រឹងស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូងបានថ្លែងអំណរគុណដ៏ជ្រាវជ្រៅពីការសម្រេចចិត្តដ៏ត្រឹមត្រូវពីបងប្អូនទាំងអស់គ្នាមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលទង្វើនេះបានន័យថា៖ បងប្អូនទាំងអស់គ្នាស្រឡាញ់សន្តិភាព ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលតែងតែបានគិតគូពីប្រទេសជាតិនោះ៕ សុខ ខេមរា