ភ្នំពេញ៖ ថ្មីៗនេះអង្គការសមាគមអភិ រក្សសត្វព្រៃបានស្នើឱ្យប្រជាពលរដ្ឋទូទៅជួយបោះឆ្នោតគាំទ្រតំបន់សហគមន៍ទេសចរណ៍ធម្មជាតិជំរំទោចដែលមានទីតាំង ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរីដើម្បីចូលរួម ប្រជែងយកកញ្ចប់ថវិកាមូលនិធិពីសមាគមអភិរក្សនៅអឺរ៉ុប EOCA មានប្រាក់រង្វាន់ ៣៥.០០០ ដុល្លារ ។
ការចាប់ផ្តើមបោះឆ្នោតគាំទ្រនឹងធ្វើ ឡើងរហូតដល់ថ្ងៃទី១៨ ខែតុលា ខាងមុខ នេះដើម្បីអាចឱ្យសហគមន៍ទេសចរធម្មជាតិមើលសត្វទោច ឬ Jahoo-Gibbon Camp ដែលស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី របស់ប្រទេសកម្ពុជា។
សូមរំលឹកថា សហគមន៍ទេសចរណ៍ មើលសត្វទោចបានជាប់នៅក្នុងចំណោមសហគមន៍ទេសចរណ៍ធម្មជាតិ ៥ ចុងក្រោយ ដែលត្រូវប្រជែងយកកញ្ចប់ថវិកា មូលនិធិពីសមាគមអភិរក្សនៅតំបន់អឺរ៉ុប EOCA តាមរយៈការបោះឆ្នោតពីសាធារណជនច្រើនជាងគេដើម្បីយកទៅអភិវឌ្ឍសហគមន៍។
ប្រិយមិត្តអាចចូលរួមបោះឆ្នោតគាំទ្រ តំបន់សហគមន៍ទេសចរណ៍ធម្មជាតិជំរំទោច របស់កម្ពុជាយើងដោយគ្រាន់តែចូលទៅគេហទំព័ររបស់អង្គការសមាគមអភិ រក្សសត្វព្រៃ (WCS) មានឈ្មោះថា WCS Cambodia ឬ https://www.facebook.com/wcscambodia.fb/ ។ បន្ទាប់មក ប្រិយមិត្តចុចលើពាក្យ Vote Now ។ ជំហានចុងក្រោយ គឺចុចលើពាក្យ Cast Your-Vote (ចុចធីកលើ Terms and conditions ជាមុន) ខណៈការបោះឆ្នោតនឹង បញ្ចប់នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៧ ខាងមុខនេះហើយ ៕ ហេង សូរិយា