ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ឃាត់ខ្លួន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្តែង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយវាយទាត់ធាក់បណ្តាលអោយរបួសបាក់ជើងឆ្វេង២កំណាត់និងរបួសក្បាល កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅវេលាម៉ោង០៥ និង១៥នាទីល្ងាច ស្ថិតនៅចំណុចសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើនេះ ៖ទី១ឈ្មោះ សុផាន់ មាឃ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ,ទី២ឈ្មោះ សៀន ខន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅចោមចៅ ខណ្ឌពោសែនជ័យ ។ ចំណែក ឯជនរងគ្រោះទី១ឈ្មោះ សួង ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ១៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី២ឈ្មោះ យ៉ីន ពៅ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរសន្តិសុខឯកជន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួម និងវត្ថុតាង ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖