ព័ត៌មានទាន់ហេតុការណ៍៖

ប្រជារាស្រ្តទូទាំងប្រទេសជាកូនចៅ ចៅទួត ចៅលួត សូមក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ប្រជារាស្រ្តទូទាំងប្រទេសជាកូនចៅ ចៅទួត ចៅលួត សូមក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមបានយាងទៅសោយសុខនៅឋានសួគ៌ា និងសូមកម្ពុជាទទួលបានតែសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៍ ក្នុងឱកាសគម្រប់ខួប៥ឆ្នាំ នៃការយាងសោយទីវង្គត់របស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ(១៥ តុលា ២០១២ – ១៥ តុលា ២០១៧)។

កូនចៅ ចៅទួត ចៅលួត ពិតជាចងចាំមិនអាចបំភ្លេចបាននូវ​ ព្រះរាជសកម្មភាពដ៏ឧត្ដុងឧត្ដមថ្លៃថ្លាបំផុតរបស់ ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣​ ។

នៅថ្ងៃនេះដែរ មន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងមន្រ្តីតាមបណ្តាក្រសួង ស្ថាប័ននានា អង្គការផ្សេងៗជាច្រើន បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ក្រាបថ្វាយព្រះរាជកុសល ដល់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ ព្រមទាំងនៅតាមបណ្ដាខេត្តក្រុងទូទាំងប្រទេសផងដែរ៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖